Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ​៖ ប្រសិនបើប្រេងនៅតែ​បន្តឡើងថ្លៃ​ វិបត្តិសេដ្ឋកិច្ចសាកលនឹងអាចកើតមាន​

បានផុស

នៅ

​សម្ដេច​តេជោ ហ៊ុន សែន ​មានប្រសាសន៍ថា​ បញ្ហាវិបត្តិសេដ្ឋកិច្ចសាកល មិនគ្រាន់តែ​រឿងសង្គ្រាម​នៅអ៊ុយក្រែននោះទេ ប៉ុន្តែក៏ផ្ដើមចេញពីទណ្ឌកម្មដែរ ​ហើយ​ការព្រមានរបស់ IMF មិនមែនគ្មានហេតុផលនោះដែរ ​ប្រសិនបើប្រេងនៅតែ​បន្តឡើងថ្លៃ​ វិបត្តិសេដ្ឋកិច្ចសាកល អាចកើតមាន ​យ៉ាងហោចណាស់ក៏ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើ​ង​បែបនេះ​ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)​​ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​ ២០២២ ​នេះ។​

សម្តេចតេជោ​បញ្ជាក់យ៉ាងនេះថា៖ “បញ្ហាវាមិនគ្រាន់តែ​រឿងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែវាក៏ផ្ដើមចេញពីទណ្ឌកម្មដែរ ដែលផ្ដើមចេញពីទណ្ឌកម្មនោះ វាបង្កើតឱ្យមានចលាចលដល់ទីផ្សារនៅលើពិភពលោក ហើយការព្រមានរបស់ IMF មិនមែនគ្មានហេតុផលនោះទេ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្ដាប្រទេស គឺមានការ​កើនឡើង​។ បញ្ហានេះក៏ទាក់ទងទៅ​នឹងជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្ដាប្រ​ទេស​ដែរ ​ជាពិសេសសំបុត្រ​យន្តហោះអាចឡើងថ្លៃ​មួយជាពីរ។ ​នោះ​ហើយដែលជាហេតុផលដែលជាផលប៉ះពាល់អាចបង្កការរំខានដល់វិស័យទេសចរណ៍។ ចំណុចនេះ គឺជាចំណុចដែលយើងមើលឃើញទុកជាមុនថា ​វានឹងអាចកើតមាន”។

សម្តេចតេជោ សែន បញ្ជាក់ទៀត​ថា៖ “ប្រសិនបើប្រេង​នៅតែ​បន្តឡើងថ្លៃបែបនេះ វិបត្តិសេដ្ឋកិច្ចសកល វាអាចកើតមាន ហើយ​​យ៉ាងហោចណាស់ក៏ពាក់ព័ន្ធនឹងវិស័យទេសចរណ៍”។

សម្តេចតេជោ មានប្រសាសន៍​ថា ​នយោបាយ 0​កូវីដ របស់ចិនក៏បានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាផងដែរ។ ​សម្ដេចបញ្ជាក់ថា ​ប្រទេសជាច្រើននៅក្នុងតំបន់ មិនថា​អាស៊ី ឬ​អឺរ៉ុបនោះទេ ត្រូវការទេស​ចរណ៍ចិនជាចាំបា​ច់ ពីព្រោះចិន​មានទេសចរច្រើនជាងគេ ប៉ុន្តែនៅ​ពេលចិន​អនុវត្តវិធានការ 0​កូវីដ​ បានធ្វើឱ្យមានផលប៉ះពាល់ដល់ការដឹកជញ្ជូន ប៉ុន្តែបញ្ហាដែលធំជាងគេ គឺ​ទាក់ទិនដល់ពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់បណ្ដាប្រទេសនានា។ ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយ 0​កូវីដ​ របស់ចិននេះផងដែរ ប៉ុន្តែយើងត្រូវយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិន ដើម្បីអនុវត្តនូវការការពារខ្លួន កុំឱ្យមានមនុស្សស្លាប់​ ហើយ​ប្រសិនបើប្រ​ទេសចិន ដកនយោបាយ 0​កូវីដ​ ចេញ តើទេសចរណ៍នឹងឡើងប៉ុនណា ដែលនេះជាសសំណួរ។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅ​កម្ពុជា​​ ប្រសិនបើអគ្គិសនីមិនទទួលបាន​ការគាំទ្រពី​រាជរដ្ឋាភិបាលទេ នោះ​នឹងមានបញ្ហា​​កាន់តែខ្លាំង។ ​សម្តេច បញ្ជាក់ថា គ្រាន់តែដំឡើងថ្លៃអគ្គិសនី​ នឹងធ្វើឱ្យសណ្ឋាគារ​ងាប់ទាំងអស់។ ចំណុចនេះ គឺជាចំណុច​ដែលយើងមើលឃើញថា ​អាចកើតមាន និងប្រឈមនៅពេលខាងមុខ ដែលយើង​ត្រូវទ្រាំទ្រ​ចំពោះការលំបាកនេះតទៅទៀត​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍១០ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម