ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារជំរុញឲ្យប្រធានមន្ទីរខេត្តបន្ទាយមានជ័យថ្មី បង្កើនយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យលោកប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឲ្យបានល្អ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក នួន ស៊ីណា ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ជំនួសលោក រស់ សារុំ អតីតប្រធានមន្ទីរចាស់ ដែលបានចូលនិវត្តន៍ និងតែងតាំងលោក ខេង តារា ជាអនុប្រធានមន្ទីរថ្មីនៅរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២០ ខែកក្កដានេះ លោករដ្ឋមន្ត្រី បានណែនាំឲ្យប្រធាន និងអនុប្រធានមន្ទីរថ្មី ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។

ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារ ឲ្យបានទាន់ពេលវេលា។ ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្ដិសមជាមន្រ្តីផ្តល់សេវាល្អ ជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ។ ត្រូវខិតខំអនុវត្តឲ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល និងត្រូវគោរពនូវឋានានុក្រមការងារឲ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ ព្រមទាំគោរពឲ្យបាននូវអភិក្រមទាំង ៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

នៅក្នុងឱកាសនោះលោកបណ្ឌិត អ៊ិត សំហេង បានអបអរសាទរចំពោះលោក នួន ស៊ីណា ដែលទទួលបានមុខតំណែងនាពេលនេះ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ នឹងខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា ដូចជានៅក្នុងដំណាក់កាលការទប់ស្កាត់នូវឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមនិងការដោះស្រាយជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងការបំពេញរាល់កិច្ចការនានា ដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើឲ្យខេត្តបន្ទាយមានជ័យ ទទួលបានការរីកចម្រើនគួរជាទីមោទនមកដល់ពេលនេះ។

លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្ដល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់លោកប្រធាន និងលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលទើបនឹងឡើងកាន់មុខតំណែងថ្មី ដើម្បីឲ្យការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ, ត្រូវគោរពច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាននានា ឲ្យបានខ្ជាប់ខ្ជួន, អនុវត្តឲ្យបានសកម្មនូវគោលនយោបាយ កម្មវិធីជាតិផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល, បង្កើនទំនាក់ទំនងឲ្យបានជិតស្និទ្ធ និងល្អប្រសើរជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, រក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈភាពស្អាតស្អំជាអ្នកបម្រើសេវាសាធារណៈដ៏មានប្រសិទ្ធភាព, ត្រូវខិតខំដកស្រង់បទពិសោធន៍ រៀនសូត្រនូវចំណុចល្អៗ បង្កើនចំណេះដឹង ចំណេះធ្វើបន្ថែមទៀត ដើម្បីយកមកអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ និងទូលំទូលាយ៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


