ព័ត៌មានជាតិ
រាជរដ្ឋាភិបាលផ្តល់ថវិកាជិត៥០ម៉ឺនដុល្លារឲ្យវិស័យឯកជនធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍ឡើងវិញ
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងនៅក្នុងឱកាសជួបជាមួយប្រតិបត្តិករទេសចរណ៍នារសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងសៀមរាបនេះថា នៅក្នុងអំឡុងពេលប្រទេសកម្ពុជាទទួលរងគ្រោះខ្លាំងដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ក្រុមហ៊ុនទេសចរណ៍សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ផ្សេងៗបានកាត់បន្ថយបុគ្គលិកឬបិទអាជីវកម្ម ដោយសារគ្មានភ្ញៀវទេសចរ និងគ្មានប្រាក់ចំណូល ហើយបុគ្គលិកដែលបានសម្រាកការងារពីវិស័យទេសចរណ៍នេះ ក៏បានទៅរកការងារផ្សេងៗ។

លោកស្រី ឆាយ ស៊ីវលីនបន្តថា ឥឡូវនេះស្ថានភាពកូវីដមានការធូរស្រាលភ្ញៀវទេសចរក៏បានចេញដើរកម្សាន្តឡើងវិញជាបណ្តើរ ប៉ុន្តែយើងខ្វះធនធានមនុស្សជំនាញទេសចរណ៍ សម្រាប់ទទួលបដិសណ្ឋាកិច្ចភ្ញៀវដោយសារអ្នកជំនាញដែលបានទៅរកការងារផ្សេងៗបានត្រឡប់មកវិញមានចំនួនតិចតួច។

ដូចនេះដើម្បីឱ្យយើងអាចមានអ្នកជំនាញទេសចរណ៍ឡើងវិញ សម្រាប់ទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគម្រោងឧបត្ថម្ភដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MOEF)បានកំពុងសាកល្បងផ្តល់ថវិកាជិត៥០ដុល្លាដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សម្រាប់ធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ ដែលមានស្រាប់ បើគិតជាមនុស្សដែលត្រូវទទួលបានការបណ្តុះបណ្តាលមានប្រមាណជា១ពាន់នាក់ ហើយអ្នកដែលមកទទួលការបណ្តុះបណ្តាលនេះ។

លោកស្រី ឆាយ ស៊ីវលីនបានបន្តថា វគ្គបណ្តុះបណ្តាលនេះនឹងដំណើរការឆាប់ៗខាងមុខនេះ ខណៈលោកស្រីរំពឹងថា នឹងទទួលបានផ្លែរផ្កាល្អសម្រេចបានតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ថា នៅឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ១លាននាក់ ដែលបច្ចុប្បន្ននេះទទួលបានប្រមាណជា៥០ម៉ឺននាក់៕

អត្ថបទ៖ កុសល
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


