ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រាប់ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបន្ទុះភ្នំភ្លើង Sakurajima
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនប្រុងប្រយ័ត្នខ្ពស់ចំពោះបន្ទុះភ្នំភ្លើងហើយក្នុងករណី មានរងផលប៉ះពាល់ ត្រូវដំណឹងទៅស្ថានទូតជាបន្ទាន់។

បើតាមស្ថានទូត ទីភ្នាក់ងារជាតិឧតុនិយម ជប៉ុនបានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajna ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០៥ នាទីយប់ និងធ្វើការប្រកាសអាសន្ន កម្រិតខ្ពស់ ចំពោះហានិភ័យ ដែលអាចកើតមានឡើងពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់លំនៅដ្ឋាននៅ Arimura និង Furusato ដែលស្ថិតចន្លោះចម្ងាយ៣ គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង។
អាជ្ញាធរមូលដ្ឋានបានចេញបញ្ជាឱ្យប្រជាជននៅខណ្ឌ Armura និងផ្នែកខ្លះនៃខណ្ឌ Furusato ប្រមាណ ៥១ នាក់ ធ្វើការជម្លៀសទៅរកកន្លែងសុវត្ថិភាព។
ដូច្នេះបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់ នៅតំបន់ខាងលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយក្នុងករណី បងប្អូនទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូត ជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤។
គួររំលឹកថា កាលពីល្ងាចថ្ងៃអាទិត្យ ភ្នំភ្លើងមួយនៅលើកោះ Kyushu ភាគខាងលិចនៃប្រ ទេសជប៉ុនបានផ្ទុះឡើង ដោយបញ្ចេញផ្សែងខ្មៅហុយឡើងលើអាកាស ប៉ុន្តែភ្លាមៗមិនមានការរាយការណ៍អំពីការខូចខាត ឬរបួសណាមួយឡើយ ហើយអាជ្ញាធរបានរំពឹងថា នឹងមានគ្រោះមហន្តរាយធំដុំនោះទេ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៥ ខែកក្កដានេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានឲ្យដឹងថា ភ្នំភ្លើងដែលត្រូវបានគេហៅថា Sakurajima និងស្ថិតនៅចុងភាគខាងត្បូងនៃកោះ Kyushu ក្បែរទីក្រុង Kagoshima បានផ្ទុះឡើងនៅម៉ោងប្រហែលម៉ោង៨ និង០៥នាទីយប់។
មន្ត្រីទីភ្នាក់ងាររបស់ JMA បានលើកឡើងថា ថ្មភ្នំភ្លើងបានធ្លាក់នៅចម្ងាយ២,៥គីឡូម៉ែត្រពីភ្នំភ្លើង។ លោកបានឲ្យដឹងថា កម្រិតប្រកាសអាសន្ននៃការផ្ទុះឡើងដល់៥ ដែលជាកម្រិតខ្ពស់បំផុត ដោយតំបន់មួយចំនួនត្រូវបានជម្លៀសចេញ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៧ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៨ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


