ព័ត៌មានជាតិ
ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមគ្រោងសម្ពោធដាក់ឱ្យដំណើរការឆាប់ៗ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើភាគីវៀតណាមក្នុងការពិនិត្យលទ្ធភាពកំណត់ពេលវេលាសមស្របសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់ខេត្តតៃនិញ ប្រទេសវៀតណាមនៅពេលខាងមុខ។
សម្ដេចស្នើបែបនេះ ក្នុងឱកាសជំនួបការងារជាមួយលោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងរកពេលវេលាសមស្រប ដើម្បីប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរអញ្ជើញជាអធិបតីក្នុងការសម្ពោធច្រកទ្វារអន្តរជាតិនេះ។
សម្ដេច ស ខេង អះអាងថា ការដាក់ដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ នឹងជួយរួមចំណែកបន្ថែមទៀតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកអនុរដ្ឋមន្ត្រីការបរទេស សន្យាថានឹងរាយការណ៍សំណើរនេះជូនថ្នាក់ដឹកនាំវៀតណាម។
លោកអនុរដ្ឋមន្ត្រី ក៏បង្ហាញការកត់សម្គាល់ឃើញនូវការកើនឡើងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ហើយលោកចាត់ទុកថា កំណើននេះក៏កើតចេញពីការផ្លាស់ប្ដូរពាណិជ្ជកម្មតាមច្រកទ្វារម៉ឺនជ័យ ដែលកំពុងដំណើរការបណ្ដោះអាសន្នផងដែរ៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


