ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-វៀតណាម បានរីកចម្រើនជាប្រចាំ ជាពិសេសក្នុងដំណាក់កាលសន្តិភាព
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា កិច្ចសហការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បានទទួលនូវការរីកចម្រើន ជាពិសេសនៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈទទួលជួបគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២។

លោកជំទាវ មានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយប្រទេសទាំងពីរ ក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងការចូលរួមអបអរសាទរនូវចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ។ ទំនាក់ទំនងប្រទសទាំងពីរ ក៏បានរីកចម្រើនជាប្រចាំ ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ។

ជាការឆ្លើយតបលោក ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា និងបានកោតសសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលថ្មីៗនេះ។
លោកជំទាវ ម៉ែន សំអន ក៏បានជូនពរឲ្យគណៈប្រតិភូ ស្នាក់នៅទទួលបានសុខសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


