ព័ត៌មានជាតិ
ក្រសួងបរិស្ថាន បារម្ភចំពោះការប្រើប្រាស់គ្រឿងញៀន អាចប៉ះពាល់ដល់សត្វព្រៃ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាពរបស់ជីវិតសត្វព្រៃ ជាពិសេស ទោចថ្ពាល់ពណ៌លឿង Jahoo នៅតំបន់ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ពីព្រោះក្នុងតំបន់នោះ មានអ្នកលួចសេពគ្រឿងញៀននៅក្នុងព្រៃជ្រៅ រួចបន្សល់នូវឧបករណ៍ទាំងនោះនៅក្នុងព្រៃ អាចធ្វើឱ្យសត្វព្រៃទាំងនោះយកទៅសេពបន្ត និងមានផលប៉ះពាល់ដល់សតិ និងសុខភាពពួកវា។

របាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វទោចថ្ពាល់ពណ៌លឿងនេះ ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទទោចមួយជិតផុតពូជនៅលើពិភពលោក ប៉ុន្តែនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា នៅលើពិភពលោកមានទោច Jahoo នេះប៉ុន្មានក្បាលឡើយ គ្រាន់តែដឹងថា ទោចនេះ មានវត្តមានតែនៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសវៀតណាមប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ នៅភូមិអណ្តូងក្រឡឹង ក៏ទទួលបានចំណូលពីវិស័យទេសចរណ៍ក្នុងតំបន់តាមរយៈការទស្សនាសត្វទោចដ៏កម្រមួយនេះ និងសត្វព្រៃដទៃទៀតផងដែរ។
ជាមួយនឹងសមិទ្ធផលនេះ លោក នេត្រ ភក្រ្តា ក៏មានក្តីបារម្ភខ្លាំងចំពោះការបាត់បង់ពូជទោចថ្ពាល់លឿងនេះ ព្រោះនៅតំបន់ជិតនឹងតំបន់ការពារសត្វព្រៃភូមិក្រឡឹង តែងមានប្រជាជនលួចទៅសេពគ្រឿងញៀននៅក្នុងព្រៃ រួចបន្សល់ទុកកាកសំណល់ និង សម្ភារៈដែលសេពរួច នៅក្នុងព្រៃនោះ អាចធ្វើឱ្យសត្វទោច ឬ សត្វព្រៃដទៃទៀតរើសយកទៅសេពបន្ត បង្កឱ្យប៉ះពាល់ដល់សុខភាព និងសតិរបស់សត្វដែលបានប៉ះពាល់របស់ទាំងនោះ។

លោកបានមានប្រសាសន៍ថា៖ “អ្វីដែលពួកយើងព្រួយបារម្ភចំពោះសត្វទោចគឺបញ្ហាគ្រឿងញៀន ជួនកាលអ្នកខ្លះគាត់ប្រើប្រាស់គ្រឿងញៀនរួចបោះសំណាកចោលក្នុងព្រៃ ដូច្នេះយើងបារម្ភខ្លាចថាសត្វទោច ឬសត្វដទៃទៀតយកទៅជក់បន្ត។ ដោយសារមានបញ្ហានេះហើយ ទើប Jahoo Camp ត្រូវធ្វើការយ៉ាងជិតស្និតបំផុតជាមួយនឹងសហគមន៍នឹង” ។
គួររំលឹកថា នៅសហគមន៍អណ្តូងក្រឡឹង តំបន់អភិរក្សសត្វព្រៃធម្មជាតិសម្បូរទៅដោយប្រភេទសត្វទោច ថ្ពាល់លឿង ដែលមានប្រមាណ៧០ក្បាលរស្មើនឹង ៤ក្រុមស់នៅក្នុងព្រៃ និងមានប្រមាណ ២៥,០០០ក្បាលនៅក្នុងតំបន់កែវសីមាទាំងមូល ហើយក៏ជាតំបន់មួយសម្បូរទៅដោយទោចពណ៌លឿងច្រើនជាងគេ ប្រសិនភ្ញៀវទេសចរចង់ទស្សនាទោចថ្ពាល់ពណ៌លឿងនេះ គេតែងនិយមទៅតំបន់សហគមន៍អណ្តូងក្រឡឹង ឬ Jahoo Camp នេះ៕
ដោយ ៖ អុន ស្រីមាន
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


