ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ ចែករំលែកចំណេះដឹង ពេលអាកាសធាតុចុះត្រជាក់ខ្លាំង
ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួន អំពីការថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅសាធារណរដ្ឋកូរ៉េ។

នេះជាសេចកី្តណែនាំរបស់ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលក្នុងសេចកី្តណែនាំនេះ មានន័យទាំងស្រុងថា៖
សេចកី្តណែនាំស្ដីពីការថែទាំសុខភាពនារដូវរងា ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស ចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួនអំពីការថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅសាធារណរដ្ឋកូរ៉េដូចខាងក្រោម៖



១ ពេលធ្វើដំណើរ ឬទៅធ្វើការនៅខាងក្រៅផ្ទះសូមស្លៀកសម្លៀកបំពាក់ឲ្យបានក្រាស់ និងប្រើកន្សែងរុំក ពាក់មួក ព្រមទាំងពាក់ស្រោមដៃផង ។
២ សូមសម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណងាយៗនៅក្នុងផ្ទះឲ្យបានទៀងទាត់។
៣ ពេលគេងត្រូវបើកម៉ាស៊ីនសំណើម ឬត្រូវដាក់ទឹកមួយផ្តិលនៅក្នុងបន្ទប់ ឬបង្ហើបបង្អួចបន្ដិច សូមកុំបើកម៉ាស៊ីនកម្តៅខ្លាំងពេក ដោយរក្សាកម្តៅក្នុងបន្ទប់ឲ្យនៅត្រឹមសីតុណ្ហភាពពី ២០ទៅ ២៥អង្សា ។
៤ សូមកុំបិទបង្អួចបន្ទប់ជិតពេក ត្រូវទុកចន្លោះបង្អួចឲ្យមានខ្យល់អុកស៊ីហ្សែនចេញចូលគ្រប់គ្រាន់ ក្នុងមួយថ្ងៃ ២ ទៅ៣ដង អាចបើកម្ដងរយៈពេល ១០នាទី។
៥ សូមបរិភោគអាហារ ដែលសំបូរជីវជាតិឲ្យបានគ្រប់គ្រាន់ ជាពិសេសប្រភេទអាហារ ដែលមានវីតាមីន D មានដូចជាត្រី ស៊ុតលឿង ថ្លើម ឈីសជាដើម ។
៦ សូមពិសាទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការបាត់បង់ជាតិទឹកនៅក្នុងខ្លួន ពិសាយ៉ាងតិច ១,៥លីត្រក្នុងមួយថ្ងៃ។
៧ សូមលាងសម្អាតដៃឲ្យបានស្អាតជាមួយនឹងសាប៊ូ ពេលត្រលប់មកពីខាងក្រៅ ហើយជៀសវាងយកដៃទៅប៉ះ ភ្នែក ច្រមុះ និងមាត់ ។
៨ ជៀសវាងការទទួលទានគ្រឿងស្រវឹង និងបារី ច្រើនលើសកម្រិត ។
១០ ប្រសិនបើមានអាការៈ មិនស្រួលខ្លួន ឬមានបញ្ហាសុខភាព សូមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាបន្ទាន់ជៀសវាងបញ្ហាកើតឡើងជាយថាហេតុ។ បើមានករណីបន្ទាន់សូមទាក់ទងទៅលេខ ១១៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការថែទាំសុខភាពឲ្យបានទូលំទូលាយជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ រាជរដ្ឋាភិបាល ដាក់វិធានការជួយរក្សាលំនឹងអាជីវកម្ម កុំឲ្យដួល និងបន្តជួយជនក្រីក្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


