ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន មិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដូចពេលនេះឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានលើកឡើងថា ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានប្រចាំឆ្នាំ តែងតែប្រឈមបញ្ហាមួយចំនួន ទាមទារឲ្យការដោះស្រាយ។ ប៉ុន្តែកន្លងមកអាស៊ាន មិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ក្នុងពេលតែមួយ ដូចពេលនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះថា កន្លងទៅ អាស៊ានធ្លាប់ជាតំបន់មួយ ដែលត្រូវប្រឈមនឹងបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។ ប៉ុន្តែបច្ចុប្បន្ន អាស៊ានបានក្លាយជាតំបន់មួយ ដែលរីកចម្រើន ដែលយើងបានរួមគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឲ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្ដូរអរិយភាព ក៏ដូចជាការបញ្ហាប្រឈមមុខដាក់គ្នា ឲ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជាមួយនឹងសន្តិភាព និងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ អាស៊ានសម្រេចបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើន និងការអភិវឌ្ឍដ៏ខ្ពស់ និងការកែលម្អជាលំដាប់នៃសុខុមាភាព របស់ប្រជាជន។ នៅក្នុងដំណើរការ នៃការរីកចម្រើន និងការអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដែលរាប់ចាប់ពីភូមិសាស្រ្ដនយោបាយ រហូតដល់បញ្ហាសង្គមសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាក់ស្ដែងក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេនប្រចាំឆ្នាំ យើងតែប្រឈមបញ្ហាមួយចំនួន ទាមទារឲ្យការដោះស្រាយ។ ប៉ុន្តែយើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូល ដូចពេលនេះឡើយ។
ប្រធានអាស៊ានឆ្នាំ ២០២២នេះ បានបញ្ជាក់ថា «ត្រង់ចំណុចនេះ ខ្ញុំកំពុងតែនិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងធំសម្បើម ដើម្បីស្ដារនិងងើបចេញពីវិបត្តិ ដែលមានលក្ខណៈបែបពហុទិដ្ឋភាព ស្របដែលការប្រកួតប្រជែងដែលកាន់តែគ្រោះថ្នាក់រវាងមហាអំណាច ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើប្រទេសរបស់យើង តាមរយៈឥទ្ធិពលនៃការកាត់ផ្ដាច់ចេញពីគ្នា រវាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ការកើនឡើងនៃចំនួនសម្ព័ន្ធភាពតូចៗ ការរត់ប្រណាំងប្រជែងផ្នែកសព្វាវុធ និងការទណ្ឌកម្មសេដ្ឋកិច្ច»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


