Connect with us

ព័ត៌មានជាតិ

ត្រឹម​ឆ្នាំ ២០២៤ ​​គ្រប់​បុរី​នៅ​ទីក្រុង​ភ្នំពេញ នឹង​មាន​សេវា​ទូរសព្ទ និង​អ៊ីនធឺណិត​ពេញលេញ

បានផុស

នៅ

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ​ថ្លែង​ក្នុង​សន្និសីទ​ព្រឹកនេះថា ក្រសួង​បាន​ដាក់​គោលដៅ​ត្រឹម​ឆ្នាំ ២០២៤ នៅ​គ្រប់​បុរី​នៅ​រាជធានី​ភ្នំពេញ នឹង​ទទួល​បាន​សេវា​អ៊ីនធឺណិត​និង​ទូរសព្ទ​គ្រប​ដណ្តប់​ពេញលេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​រដ្ឋមន្រ្តី នៅ​រាជធានី​ភ្នំពេញ​​តាម​លោក​ដឹង​មាន​បុរី​ជាង ១០០ បាន​​​ព្រមព្រៀង​សហការ​ជាមួយ​ក្រសួង។ ប៉ុន្តែ​បញ្ហា​គឺការ​​ខ្វះ​ទីតាំង​ដី​សម្រាប់​បំពាក់​បង្គោល​អង់តែននៅ​តាម​បុរី​មួយ​ចំនួន។ ​យ៉ាងណា​ក្រសួង​នឹង​​ចុះ​ធ្វើការ​ជាមួយ​ម្ចាស់​បុរី ដើម្បី​សម្រេច​គម្រោង​នេះ​ត្រឹមឆ្នាំ​២០២៤។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្រ្តីក៏​ស្នើ​ពលរដ្ឋ​​ដោតឡូត​កម្មវិធី MPTC Speed Test ដើម្បី​តេស្ត​ល្បឿន​សេវាទូរសព្ទ ឬ​អ៊ីនធឺណិត​នៅ​តាមលំនៅដ្ឋាន​របស់ខ្លួន។ បើ​មាន​បញ្ហា​រអាក់រអួលអាច​រាយការណ៍ ដើម្បី​ក្រសួង​​ចាត់​វិធានការ​ដោះស្រាយ​​ជាមួយ​ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម