ព័ត៌មានជាតិ
មន្រ្តី៖ ទោះបីឆ្នាំនេះ ទិន្នផលអំបិលទទួលបានតិចតួច ប៉ុន្តែកម្ពុជា មិនមានសញ្ញាខ្វះខាតអំបិលឡើយ
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ សីហានេះ លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម បញ្ជាក់ឲ្យដឹងថា បើទោះបីជាទិន្នផលផលិតអំបិលរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២នេះ មានបរិមាណតិចតួចក៏ដោយ ប៉ុន្តែ មិនមានសញ្ញាខ្វះខាតអំបិលសម្រាប់ការផ្គត់ផ្គង់ឡើយ។

បើតាមលោក ហួន សុរង្សី សម្រាប់ឆ្នាំ២០២២នេះ គឺកម្ពុជាផលិតអំបិលបានប្រមាណ ៤ម៉ឺនតោន ហើយបរិមាណទិន្ន ផលនេះ មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ឡើយ ខណៈគិតជាមធ្យមក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការអំបិលក្នុងរង្វង់ជាង ១០ម៉ឺនតោន។ ក្នុងនោះ អំបិលធម្មជាតិសម្រាប់ការបរិភាគ គឺ៥ម៉ឺនតោន សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មប្រមាណជាង ៣ម៉ឺនតោន និងសល់ប្រមាណ ២ម៉ឺនតោន គឺសម្រាប់ទុកតម្រូវការផលិតត្រីប្រហុកនៅចុងឆ្នាំនេះ។
ប៉ុន្តែយ៉ាងណាក្ដី មន្ត្រីទទួលបន្ទុកការងារស្រែអំបិលរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក អំបិល ជាទំនិញយុទ្ធសាស្ត្រ ដោយបន្ដគិតគូរគ្រប់ជ្រុងជ្រោយ ហើយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យតាមដានជាប់ជាប្រចាំរបស់ក្រសួងឧស្សាហកម្មលើការចែកចាយអំបិល តម្លៃ និងការនាំចេញនាំចូលអំបិលផងដែរ។

លោក លើកឡើងថា ជាគោលការណ៍ កម្ពុជាអនុញ្ញាតឲ្យមានការនាំចូលអំបិលសម្រាប់ស្ដុកបម្រុងពីប្រទេសឥណ្ឌាចំនួន ៦ម៉ឺនតោន។ ទន្ទឹមគ្នានេះ ទិន្នផលអំបិលដែលផលិតបានកាលពីឆ្នាំ២០២១ កន្លងទៅ ក៏នៅសល់ប្រមាណ ៤ពាន់តោនផងដែរ ដែលមិនទាន់ប្រើប្រាស់អស់។ ដូច្នេះ លោកបញ្ជាក់ថា មកដល់ពេលនេះ គឺកម្ពុជាមិនទាន់មានការខ្វះខាតអំបិលប្រើប្រាស់ឡើយ។ ជាមួយគ្នានេះ លោក ហួន សុរង្សី ក៏បានបង្ហាញអំពីបញ្ហាប្រឈមសម្រាប់ការផលិតអំបិលរបស់កម្ពុជាផងដែរ ដែលបណ្ដាលមកពីកត្តាធំៗចំនួនពីរ គឺកត្តាអកាសធាតុដែលមានភ្លៀងធ្លាក់ច្រើន និងកត្តាខ្វះខាតកម្លាំងពលកម្ម។

គួរជម្រាបថា ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយចាប់ផ្ដើមផលិតនៅដើមឆ្នាំ រហូតដល់ចុងខែមិថុនា។ ចំណែក ផ្ទៃដីសម្រាប់ផលិតអំបិលវិញ មានចំនួន៣,៧២៦.០២ហិចតា។កាលពី ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រឈមការខ្វះខាតអំបិលផងដែរ ហើយបាននាំចូលអំបិលពីប្រទេសចិន ប្រមាណ ៣ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ក្នុងស្រុក៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ