ព័ត៌មានជាតិ
តាមបណ្ដឹងរបស់ គ.ជ.ប! តំណាងអយ្យការសម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»
ក្រៅពីបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា គឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ។

យោងតាមដីកាបញ្ជូនរឿងទៅជំនុះជម្រះផ្ទាល់របស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២នេះ បានសម្រេចថា ចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណ បក្សភ្លើងទៀន ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទដូចមានឈ្មោះខាងលើ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ និងវត្ថុតាង ព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុះជម្រះតាមច្បាប់។
គួររំលឹកថា លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» និងបានស្នើឲ្យផ្ដន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២កន្លងទៅនេះ ក៏បានចូលខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺទៅនឹងបណ្ដឹងរបស់ គ.ជ.ប ដែលប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» រួចហើយដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ












-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


