ព័ត៌មានជាតិ
ការធ្លាក់ចុះចំនួនសត្វព្រៃនៅខេត្តកំពង់ធំ មកពីកត្តា ៥ យ៉ាង
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអះអាងថា ការធ្លាក់ចុះប្រភេទសត្វនិងចំនួនសត្វព្រៃនៅក្នុងខេត្តកំពង់ធំគឺបណ្តាលមកពីកត្តា ៥យ៉ាង។
នៅក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ លោក តុប កក្កដា បញ្ជាក់ថា កត្តា ៥ យ៉ាងដែលធ្វើឱ្យការថយចុះទាំងប្រភេទ និងចំនួនសត្វព្រៃ រួមមានសត្វចតុបាទ ល្ហុន ថនិកសត្វ ឧរង្គសត្វ និងសត្វស្លាប នោះរួមមានទី១ ការកាប់បំផ្លាញព្រៃឈើ, ទី២ការបរបាញ់និងការដាក់អន្ទាក់ចាប់សត្វព្រៃ ទី៣ ការអនុវត្តច្បាប់នៅមានកម្រិត, ទី៤ ការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ធម្មជាតិនិងសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅមានកម្រិតនិងទី៥ ជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបានបន្តទៀតថា ក៏នៅមានកត្តារួមផ្សំមួយចំនួនទៀតដែលចូលរួមចំណែកក្នុងការធ្វើឱ្យសហគមន៍សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានថយចុះ ដូចជាចំនួនមន្ត្រីឧទ្យានុរក្សមានចំនួនតិចធៀបនឹងទំហំផ្ទៃដីដ៏ធំទូលាយ និងស្ថានភាពភូមិសាស្ត្រស្មុគ្រស្មាញនៃតំបន់ការពារធម្មជាតិ ឧបករណ៍ទំនើបប្រើប្រាស់សម្រាប់តាមដាន និងត្រួតពិនិត្យបទល្មើសមិនទាន់មានគ្រប់គ្រាន់ ការខ្វះខាតក្នុងការស្តារ និងធ្វើឱ្យប្រសើរឡើងនូវជម្រកសត្វព្រៃ ជាមួយនិងការចូលរួមរបស់ប្រជាសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅមានកម្រិត។

ពាក់ព័ន្ធការបង្រ្កាបបទល្មើសបរិស្ថានវិញ លោកបានបញ្ជាក់ថា នៅឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានរើអន្ទាក់ចេញបានចំនួន ១.៨៧០ ដកហូតអាវុធអាវុធកែច្នៃបានចំនួន ៦០ រឹបអូសនិងលែងសត្វព្រៃមានដូចជាត្រកួត ពស់ថ្លាន់ អាញីទៅក្នុងធម្មជាតិបានចំនួន២៥ក្បាល។ ប៉ុន្តែសម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃបានថយចុះប្រហែលជា៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ខេត្តកំពង់ធំមានតំបន់ការពារធម្មជាតិចំនួន ៦ កន្លែងរួមមាន៖ ដែនជំរកសត្វព្រៃព្រៃឡង់, ដែនជំរកសត្វព្រៃបឹងពេរ, តំបន់រ៉ាមសារបឹងឆ្មារ, តំបន់រ៉ាមសារស្ទឹងសែន, តំបន់ការពារទេសភាពខាងជើងបឹងទន្លេរសាប ដែលត្រូវបានគេស្គាល់ថា ជាតំបន់អភិរក្សសត្វខ្សឹប, និងតំបន់ទេសភាពសំបូរព្រៃគុប គិតជាផ្ទៃដីសរុបទំហំជាង២៨ម៉ឺនហិកតា ដោយមានមន្ត្រីឧទ្យានុរក្ស៨៤នាក់ ក្នុងចំណោមមានមន្រ្តីនគរបាលយុត្តិធម៍ចំនួន២៤រូប និងមន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៍៦០រូប ដែលត្រូវបានដាក់ពង្រាយនៅតាមទីស្នាក់ការឧទ្យានុរក្ស១៨កន្លែង៕
អត្ថបទ៖ សំអឿន
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


