Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃបានកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាល

បានផុស

នៅ

ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ​កិតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ​នៃកងកម្លាំង​នគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្ដរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងខេត្តសៀមរាប។ 

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញអំពីកំណែទម្រង់កងកម្លាំងនគរបាលនៅចំណុចសំខាន់ៗ ៤ចំណុចមាន៖

១.ធ្វើឲ្យបាននូវការប្រាកដប្រជា ក្នុងការជ្រើសរើសមន្រ្តីនគរបាលចូលក្របខ័ណ្ឌរដ្ឋ ដើម្បីនធានាគុណភាព បន្ថែមលើនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំទាន់ពេញចិត្តមួយរយភាគរយនោះទេ ដោយការប្រឡងតែលេចចេញ​នៅមុខ​សកម្ម និងអសកម្ម តែបើប្រៀបធៀបកាលពីមុន គឺបានបោះជំហានទៅមុខតែនៅកែទម្រង់ និងបន្តដោះស្រាយបន្ថែមទៀត។

២.ក្រោយពីប្រឡងជាប់ក្រខ័ណ្ឌហើយមិនទាន់អាចអោយទៅធ្វើការកើតទេ ត្រូវទទួលការបណ្ដុះបណ្ដាលជាមុនសិន ព្រោះនគរបាលគឺជាមន្រ្តីជំនាញមួយទាក់ទងនឹងសុខទុក្ខ អាយុជីវិតប្រជាពលរដ្ឋ និងការកសាង​ប្រព័ន្ធយុត្តិធម៌​នៅក្នុងសង្គម ការពារទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។

៣.ក្រោយបញ្ចប់ការពង្រឹង និងបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ នឹងត្រូវបានប្រគល់ភារកិច្ច បំពាក់ឯកសណ្ឋានផ្លូវការ បញ្ជូលក្របខណ្ឌពេញសិទ្ធ ហើយត្រូវស្ថិតក្រោមការវាយតម្លៃពីអង្គភាពរបស់ខ្លួនក្នុងការ​បំពេញការងារ រឺការតែងតាំងណាមួយ។

៤.ការលើកសសើរ និងការដាក់ពិន័យដោយការលើកសសើរតាមរយះការឡើងតួនាទី ឋានន្តរសក្ដិជាដើម ការដាក់ពិន័យចំពោះមន្រ្តីខិលខូច មន្រ្តីណាដែរមិនល្អ ដែរធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវប្រឈមមុខនឹងការព្រមានលើកទី១ ទី២ បើមិនកែប្រែទេ គឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ។ 

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តសៀមរាប ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៤ នាពេលនេះ។ សម្តេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្តុះបណ្ដាល និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំង គាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។

សម្ដេចក្រឡាហោមបានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗជាសិស្សនគរបាលទាំងអស់ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាឲ្យបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា នឹងក្លាយជាមន្ត្រីនគរបាលល្អក្នុងការ​បម្រើប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោមបានឧបត្ថម្ភបន្ថែមនៅអគារសិក្សាចំណុះ១០០នាក់ ១ខ្នង ទីលានហាត់បាញ់គ្រាប់ពិត១កន្លែង រថយន្តភីកអាប់ ១គ្រឿង អគារស្នាក់នៅគ្រូនិងមន្រ្តី ១ខ្នង  និងឧបត្ថមថវិការមួយចំនួនដល់លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនគរបាល ដោយឡែកស្នងការនគរបាលខេត្តសៀមរាប បានឧបត្ថម្ភបន្ថែម ១០០ លានរៀលដល់សាលានគរបាលភូមិភាគ៤ផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម