ព័ត៌មានជាតិ
ប្រាក់ចូលនិវត្តន៍របស់កម្មករនិយោជិតអាចទទួលបានចន្លោះពី ៣.៥% ទៅ ៧០%
លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ដើម្បីទទួលបានប្រាក់សោធនជរាភាព ឬប្រាក់ចូលនិវត្តន៍ បុគ្គលគ្រប់រូបត្រូវតែចុះឈ្មោះជាសមាជិក ប.ស.ស. និងបានបង់ភាគទានជូន ប.ស.ស ផ្នែកសោធន យ៉ាងតិច ២៤ខែ លើរយៈពេល ៣៦ខែ។

លោក ហេង សួរ បញ្ជាក់ថា អត្រាសោធនជរាភាពរបស់បុគ្គលនីមួយៗគឺអាស្រ័យលើចំនួនខែ ឬឆ្នាំ ដែលបុគ្គលនីមួយៗបានបង់។ ហើយអត្ថប្រយោជន៍ដែលបុគ្គលនីមួយៗ អាចទទួលបានគឺស្ថិតនៅចន្លោះពី 3.5% ទៅ 70% នៃប្រាក់ឈ្នួលមធ្យមដែលជាប់កាតព្វកិច្ច។

នៅពេលដល់អាយុយ៉ាងតិច ៦០ ឆ្នាំ កម្មករនិយោជិត មានសិទ្ធស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្ត ឬប្រាក់រ៉ឺត្រែត) ដោយទទួលបានប្រាក់ជរាភាពប្រចាំខែ និងការព្យាបាលនៅមន្ទីរពេទ្យ ប.ស.ស. តឥគិតថ្លៃ ព្រមទាំងទទួលបានប្រាក់សោធន៍ឧត្តជីវី។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមធ្លាប់លើកឡើងថា ប្រាក់សោធននិវត្តន៍ដែលកម្មករនិយោជិតត្រូវទទួលបានលុះត្រាតែពួកគេបានបំពេញលក្ខខណ្ឌដូចជាបានចុះបញ្ជីក្នុងផ្នែកប្រាក់សោធនមានអាយុយ៉ាងតិច៦០ឆ្នាំ និងបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២ខែ។
លោកបានឧទាហរណ៍ថា៖ «ប្រសិនបើបុគ្គល “ក” មានប្រាក់ខែ ៣០០ដុល្លារ ហើយបានបង់ភាគទានផ្នែកប្រាក់សោធនបានចំនួន ៤០ឆ្នាំ នោះអត្រាសោធនសម្រាប់ ៤០ឆ្នាំមានចំនួន ៥៧,៥០ភាគរយ បន្ទាប់មកគេយកទៅគុណមួយនឹងប្រាក់ខែ ៣០០ដុល្លារ ស្មើ១៧២ដុល្លារ ជាប្រាក់សោធនប្រចាំខែដែលគាត់ទទួលបាននៅពេលចូលនិវត្តន៍»។

គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន មានចំនួន ១ ២១៤លើក មានកម្មករនិយោជិតចូលរួមចំនួន ៦០៥ ៣៩២នាក់ ស្រី ៤៣៨ ១២០នាក់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


