Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម បើក​ម្ពុជា​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​

បានផុស

នៅ

ប្រទេស​កម្ពុជា​ ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទាប​ជាងគេ​ នៅ​ក្នុង​តំបន់​អាស៊ាន​។ បច្ចុប្បន្ន អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់​ធៀប​តម្លៃ​លក់រាយ នៅ​កម្ពុជា មាន​ត្រឹមតែ ២៥% ចំពោះ​បារី​ក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះ​ចំពោះ​បារី​នាំចូល ខណៈ​ប្រទេស​ថៃ​មាន​អត្រាពន្ធ​ធៀប​តម្លៃ​លក់រាយ ៧០% សិង្ហ​បុរី ៦៧.៥% និង​ភូមា ៥០%​ទៅ​៦០% ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ និង ៩៣៣​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាងមុខ បើ​ប្រទេស​កម្ពុជា ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​រហូតដល់​៧៥%​នៃ​តម្លៃ​បារី​លក់រាយ យោង​តាម​ការសិក្សា​របស់​ការ​អង្គការ​ស ហ​ប្រជាជាតិ ស្ដីពី​ការ​វិនិយោគ​លើ​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០១៩ ។ ជាង​នេះ​ទៀត ការដំឡើង​ពន្ធ​ថ្នាំជក់ កាត់បន្ថយ​អត្រា​ស្លាប់​ជំងឺ និង​ពិការភាព ដោយសារ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុង​ន័យ​នេះ អាច​បញ្ជក់​ថា​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ក៏បាន​កាត់បន្ថយ​។

ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គឺជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​កម្ពុជា ៨០% គាំទ្រ​ឲ្យ​មាន​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ និង​ដំឡើងថ្លៃ​តម្លៃ​បារី (​ការអង្កេត​ថ្នាក់​ជាតិ របស់​ក្រសួងផែនការ​ឆ្នាំ​២០១៤ លើ​មនុស្ស​ពេញវ័យ ស្ដីពី​ថ្នាំជក់​នៅ​កម្ពុជា​)។ មិនតែប៉ុណ្ណោះ កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ ដែល​មាន​កាតព្វកិច្ច​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​អនុវត្ត​អនុសញ្ញា​នេះ​។

លោក​វេជ្ជបណ្ឌិត​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា បាន​បញ្ជាក់ “​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ជា​យុទ្ធសាស្ត្រ​ឈ្នះ -​ឈ្នះ​ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​បន្ថែម ជាពិសេស​ក្នុង​ដំណាក់កាល​ប្រទេស​យើង​ជួប​វិបត្តិ​កូ​វីដ​១៩ ព្រមទាំង​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ផង​ដែរ ”​។

គូស​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ១៥ ០០០​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ដោយសារ​ជំងឺ​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់​។ ការប្រើប្រាស់​ថ្នាំជក់​បណ្ដាល​ឲ្យ​ខាតបង់​ទឹកប្រាក់ ៦៤៩លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ស្មើនឹង ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​។ ក្នុងនោះ ៥៨៤​លាន​ដុល្លារ បណ្ដាលមកពី​ការខាតបង់​ផលិតភាព​សេដ្ឋកិច្ច គឺ​មរណភាព​មុន​អាយុ​កំណត់ ផលិតភាព​ធ្លាក់​ចុះ​ពី​ការ​សម្រាក​ជក់បារី និង​អវត្តមាន​ពី​ការងារ​។​ល​។ នេះ​បើ​យោង​តាម​ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ​៕

អត្ថបទ៖ ប៉ាល់​សុង

សូមចុចអាន៖ ​គេ​លក់​ពង​ទា​សល់​ពេញ​រោង យុវជន​ម្នាក់ ៣ ថ្ងៃ លក់​ពង​ទា​បាន​ជិត ១៥ ០០០ គ្រាប់ រក​ពង​លក់​មិន​ចង់​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម