ព័ត៌មានជាតិ
អ្នកជំនាញ៖ ការងើបឡើងវិស័យទេសចរណ៍ជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលពលរដ្ឋ
វិស័យទេសចរណ៍កម្ពុជា បានស្ទុះឡើងគួរកត់សម្គាល់។ ជាក់ស្តែង នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

អ្នកជំនាញទេសចរណ៍មើលឃើញថា ការងើបឡើងនៃភ្ញៀវទេសចរនេះ បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលពលរដ្ឋ។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា នៅពេលដែលទេសចរដើរ ចរន្តចលករមួយចំនួន បានទទួលផលប្រយោជន៍ មានដូចជា ក្រុមហ៊ុនយន្តហោះ មន្រ្តីរាជការ អ្នកប្រកបរបរក្នុងសេវាផ្គត់ផ្គង់ស្នាក់នៅ រូមមានសណ្ឋាគារ ផ្ទះសំណាក់ សេវាកម្មដឹកជញ្ជូន សេវាកម្មភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ជាដើម។

ជាមួយគ្នានេះ លោកថា អ្នកដែលទទួលបានប្រយោជន៍ ដោយប្រយោលក៏មានច្រើន មានដូចជា កសិករដាំបន្លែ និងចិញ្ចឹមសត្វ ពោលគឺការចំណាយរបស់ភ្ញៀវទេសចរ ក៏បានធ្លាក់ដល់ពួកគាត់ផងដែរ។ ចំណែករាជរដ្ឋាភិបាល បានចំណូលពីទិដ្ឋាការ លក់បណ្ណចូលទស្សនា និងពន្ធលើអាជីវកម្មផ្សេងៗជាដើម។
លោក ហូ វណ្ឌី បានគូសបញ្ជាក់ទៀតថា នៅពេលដែលមានកំណើនទេសចរល្អ ចរន្តសេដ្ឋកិច្ចក៏ដំណើរការល្អ អាចជួយទៅដល់ផ្នែកលក់សេវាកម្មអលនទ្រព្យផងដែរ។

អ្នកជំនាញបានលើកឡើងថា ភ្ញៀវទេសចរខ្លះ មិនត្រឹមតែមកកម្សាន្តប៉ុណ្ណោះទេ ពួកគេមួយចំនួនក៏ស្វែងរកឱកាសក្នុងការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ បានថ្លែងកាលពីថ្ងៃអង្គារថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានជើងហោះលើកដំបូងពីគួនមីង និងសៀងហៃ ចូលមកខេត្តសៀមរាប ប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights)។ លោកបានគូសបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ជើងហោះហើរដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន១,១៧៨ជើង។ ក្នុងនោះ គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងដែរថា នៅឆ្នាំ ២០២៣នេះ កំណើនទេសចរនឹងកើនដល់ ៣លាន ទៅ ៤លាននាក់ ដោយពឹងផ្អែកលើកម្មវិធីធំៗចំនួនពីរ គឺការរៀបចំអង្គរសង្រ្កាន្ត និងកីឡាស៊ីហ្គេម ខណៈកាលពីឆ្នាំ ២០២២ កម្ពុជា ទទួលបានទេសចរកើនដល់ ២.២លាននាក់។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ចូលមកលេងស្រុកខ្មែរ ដើម្បីមើលឱ្យឃើញផ្ទាល់ភ្នែកនូវសមិទ្ធផល និងភាពរីកចម្រើននៃប្រទេសជាតិរបស់ខ្លួនផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


