ព័ត៌មានជាតិ
សិប្បកម្មកុលាលភាជន៍ភូមិបាញ់ឆ្គោលកំពុងជំរុញការផលិតបំពេញតម្រូវការអតិថិជន
សិប្បកម្មកុលាលភាជន៍ (ភាជន៍ដី ចាន ឆ្នាំង ឬ ក្អមដែលធ្វើដោយដី) ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ គឺជាសិប្បកម្មស្មូនដីមួយរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានកើតឡើងជាង ៦ ឆ្នាំមកហើយ ដោយបានច្នៃប្រឌិតការស្មូនដីឥដ្ឋផលិតជារបស់ប្រើប្រាស់គ្រប់ប្រភេទ ហើយក៏អាចដុចចំអិនរបស់ប្រើប្រាស់ពីដីឥដ្ឋទាំងនោះ ឱ្យក្លាយទៅជាសេរ៉ាមិចយ៉ាងល្អ ដែលមានតម្លៃខ្ពស់ផងដែរតាមតម្រូវការប្រើប្រាស់របស់អតិថិជនក្នុងស្រុក។

លោកស្រី យ៉ង់ សុខា អាយុ ៣២ ឆ្នាំជាម្ចាស់សិប្បកម្មកុលាលភាជន៍ភូមិបាញ់ឆ្គោល នៅព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ២០២២នេះ បាននិយាយឲ្យដឹងថា សិប្បកម្មរបស់លោកស្រីបានបើកដំណើរការជាង ៦ ឆ្នាំមកហើយដែលក្នុងពេលនេះក្រោយពីវិបត្តិជំងឺកូវីដ១៩ រួចមកកំពុងជំរុញការផលិតរបស់ប្រើប្រាស់អំពីដីឥដ្ឋតាមរចនាបទប្រពៃណីខ្មែរ គ្រប់ប្រភេទ និងក៏អាចដុតរបស់ទាំងអស់នោះឱ្យក្លាយទៅជាសេរ៉ាមិចយ៉ាងល្អផងដែរដែលអាវលក់ចេញមានតម្លៃខ្ពស់ជាងរបស់ប្រើប្រាស់ពីដីឥដ្ឋធម្មតា ដើម្បីផ្គត់ផ្គង់អតិថិជនក្នុងស្រុក។

លោកស្រី យ៉ង់ សុខា បានបញ្ជាក់ឱ្យដឹងទៀតថា មកដល់ពេលនេះសិប្បកម្មរបស់លោកស្រីមានបុគ្គលិកនារីចំនួន៥នាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ និងជាអ្នកផលិតរបស់ប្រើប្រាស់អំពីដីឥដ្ឋគ្រប់ប្រភេ ទទៅតាមការកុម្ម៉ង់របស់អតិថិជន។ បុគ្គលិកខាងលើនេះមួយចំនួនស៊ីប្រាក់ខែ និងមួយចំនួនទៀតផលិតរបស់ប្រើប្រាស់រាប់គិតលុយតាមចំនួនជាក់ស្ដែង ដែលក្នុងមួយខែៗពួកគេរកប្រាក់ចំណូលបានពី ៥០ ម៉ឺនទៅ ១លានរៀល ផ្គត់ផ្គង់ក្រុមគ្រួសារទៅតាមការប្រឹងប្រែងផលិ តរៀងៗខ្លួន។

ម្ចាស់សិប្បកម្មរូបនេះបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីវិបត្តិជំងឺកូវីដ ១៩ បានថយចុះ និងត្រូវបានរដ្ឋាភិ បាលបានបើកប្រទេសឡើងវិញនោះ សិប្បកម្មរបស់លោកស្រីភាគ ច្រើនភ្ញៀវនៅតាម ២៥ ខេត្តក្រុងកាម៉ង់ទិញរបស់ប្រើប្រាស់អំពីដីឥដ្ឋ។ ចំពោះរបស់ប្រើប្រាស់អំពីសេរ៉ាមិចដែលមានតម្លៃខ្ពស់នោះ គឺមានការកុម្ម៉ង់ទិញតិចតួចតែប៉ុណ្ណោះ។

លោក សំ សំណាង មេភូមិបាញ់ឆ្គោលក៏បានបញ្ជាក់ឱ្យដឹងដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោលសរុបមានចំនួន ២៣១ គ្រួសារដែលក្នុងនោះ ៧០%ប្រកបមុខរបបស្មូនដីធ្វើរបស់ប្រើប្រាស់គ្រប់ប្រភេទបន្ទាប់ពីមុខរបរធ្វើស្រែចំការ។
ចំណែក៣០ %ទៀត ជាអ្នកទទួលទិញរបស់ខាង លើនេះដឹកតាមរម៉កម៉ូតូ ឬគោយន្តដើរលក់តាមបណ្ដាខេត្តនានសនៅក្នុងប្រទេស។ លោកមេភូមិក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសសូមជួយគាំទ្រផលិតផល ដែលជាស្នាដៃរបស់ខ្មែរ ដើម្បីកូនខ្មែរអាចថែរក្សាមរតកវប្បធម៌ពីដូនតាឱ្យបានគង់វង្សយូរអង្វែងរហូតតទៅ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


