ព័ត៌មានជាតិ
តោះមកដឹង និងស្វែងយល់អំពីសិល្បៈខ្មែរទាំង ៧ ទម្រង់
សិល្បៈ គឺមានន័យទូលំទូលាយណាស់ ហើយមានច្រើនប្រភេទនិងច្រើនទម្រង់ ក្នុងនោះដូចជាសិល្បៈរបាំ ចម្រៀង ភ្លេង ល្ខោន កុន ចម្លាក់ គំនូរ សំណង់ សូន្យរូប ជាដើមដែលសុទ្ធសឹងតែដូនតាបានបន្សល់ទុកឲ្យមកដលបច្ចុប្បន្ននេះ។
ពិតណាស់សិល្បៈឆ្លុះបញ្ចាំងឲ្យឃើញអំពីបញ្ហាអត្ថន័យ សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ ដែលមានលក្ខណៈប្រកបដោយអត្តសញ្ញាណជាតិមួយពិតប្រាកដ ហើយត្រូវបានរក្សាទុកតាំងពីយូរយារណាស់មកហើយ។

តើ សិល្បៈទាំង ៧ របស់ខ្មែរមានអ្វីខ្លះ?
១.សិល្បៈស្ថាបត្យកម្ម
សិល្បៈស្ថាបត្យកម្ម ជាសិល្បៈមួយប្រភេទដែលសំដៅដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទផ្សេងៗ។

២.សិល្បៈចម្លាក់
សិល្បៈចម្លាក់ ជាប្រភេទសិល្បៈសំដៅលើការសូនរូបស្មិត ជាងទង មានន័យថា ការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗជាដើម។

៣.សិល្បៈគំនូរ
សិល្បៈគំនូរ គឺជាការគូសវាសផាត់ពណ៍ទៅលើវត្ថុអ្វីម្យ៉ាង ដើម្បីឲ្យលេចចេញជារូបភាពទៅតាមចំណង់ចំណូលចិត្ត និងជាទីចំណាប់អារម្មណ៏ផងដែរ។

៤.សិល្បៈតន្ត្រី
សិល្បៈតន្រ្តី ជាសិល្បៈដែលស្តែងចេញពីឧបករណ៍ផ្សេងៗអាចបន្លឺសូរសំឡេង ពីរោះគួរជាទីចាប់ចិត្ត ចាប់អរម្មណ៍ រំភើប ត្រេកអរ កើតទុក្ខ តាមរយៈសូរសំឡេងទាំងអស់នោះ។

៥.សិល្បៈរបាំ
សិល្បៈរបាំ ជាសិល្បៈដែលគេបានបញ្ចេញតាមរយៈកាយវិការប្រកបដោយគំនិតឆ្នៃប្រឌិត មានលក្ខណៈទន់ភ្លន់តាមចង្វាក់ភ្លេងដែលធ្វើឲ្យមនុស្សទូទៅចង់ទស្សនា។

៦.សិល្បៈអក្សរសីល
សិល្បៈអក្សរសីល ជាសិល្បៈដែលអ្នកនិពន្ធតែងធ្វើឲ្យចេញជាសាច់រឿងបម្រើដល់អ្នកអាន អ្នកស្តាប់ ចាប់ចិត្ត ចាប់អារម្មណ៍ រំភើប ញ៉ាប់ញ័រ ឬកើតក្តីមិនសប្បាយចិត្តដោយសារសាច់រឿងនោះ។

៧.សិល្បៈភាពយន្ត
សិល្បៈភាពយន្ត ជាសិល្បៈ ភាពយន្ត ល្ខោន កុន ដែលបានស្តែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើឲ្យមនុស្សមានចិត្តរំភើព ញ៉ាប់ញ័រ សប្បាយឬកើតទុក្ខ។ ចំពោះខ្មែរសិល្បៈប្រភេទនេះ មានតាំងពីយូយាណាស់មកហើយ ដែលគេស្គាល់តាមរយៈល្ខោនស្បែក។

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


