ព័ត៌មានជាតិ
អ្នកគាំទ្រលោក ខឹម វាសនាជាង១ម៉ឺននាក់នៅតំបន់ភ្នំគូលែន សុំពេលចាកចេញពីកន្លែងប្រមូលផ្តុំត្រឹមថ្ងៃទី៥ ខែនេះ
ពលរដ្ឋដែលទៅប្រមូលផ្ដុំការជួបជុំជាមួយ លោក ខឹម វាសនា នៅសល់ប្រមាណ ១ ម៉ឺននាក់ សុំពេលរុះរើចាកចេញពីកន្លែងប្រមូលផ្ដុំត្រឹមថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រាប់កម្ពុជាថ្មីថា នៅព្រឹកថ្ងៃសុក្រទី ០២ ខែកញ្ញានេះថា ចំនួនអ្នកទៅគាំទ្រលោក ឃឹម វាសនា ជិតពាក់ណ្ដាលបានចាកចេញ ហើយនៅសល់ប្រមាណ ១ ម៉ឺននាក់ទៀតពួកគាត់សុំពេលវេលាដើម្បីរុះរើដោយសារសំអាងលើហេតុផលកន្លែងធំគ្នាច្រើន ដូច្នេះតាមកិច្ចសន្យារបស់គាត់ គឺនៅថ្ងៃទី ៥ ជាថ្ងៃចុងក្រោយនៃការរុះរើឱ្យអស់តែម្ដង។

កាលពីពេលថ្មីៗនេះលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនាថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ដោយអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលការជួបជុំនៅដីចម្ការរបស់លោកស្ថិតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបទើបរួចផុតគ្រោះមហន្តរាយ។
ការឃោសនាបែបនេះ ធ្វើឱ្យពលរដ្ឋប្រមាណ ១៥ ០០០ នាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ ខណៈដោយទាំងពលរករខ្មែរនៅកូរ៉េជាង ១ ពាន់នាក់ ដែលជាអ្នកគាំទ្រលោក ខឹម វាសាន ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ។

ក្រោយការជួបជុំ អាជ្ញាធរខេត្តសៀមរាប បានដាក់ឱសានុវាទ ត្រឹមថ្ងៃទី ៣០ ខែ សីហា ឱ្យលោក ខឹម វាសនា បំបែកការប្រមូលផ្ដុំដោយអាជ្ញាធរអះអាងថា ជាការឃោសនាប្រជាភិថុតបែបអបិយជំនឿប្រាសចាកពីការពិត ធ្វើឱ្យពលរដ្ឋបោះបង់ផ្ទះសំបែង មុខរបរ កាងារធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសុខភាពពលរដ្ឋ។

ទោះយ៉ាងណាក្រុមលោក ខឹម វាសនា មិនបានធ្វើតាមការបញ្ជារបស់អាជ្ញាធរ ខណៈអាជ្ញាធរបានប្រើវិធានការបិទខ្ទប់ ដោយបើកឱ្យពលរដ្ឋដែលចង់ចាកចេញពីតំបន់នោះ ប៉ុន្តែមិនអនុញ្ញាតឱ្យចូលវិញនោះទេ។ ម្យ៉ាងទៀត អាជ្ញាធរមានការសម្របសម្រួលដឹកអ្នកដែលចង់ចាកចេញត្រលប់ទៅផ្ទះវិញ តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


