Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារព្រមានចាត់វិធានការក្រុមហ៊ុនមួយមិនចូលខ្លួនទូទាត់បំណុលពន្ធ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតក្រើនរំលឹកដល់ក្រុមហ៊ុន អិលវី ហ្វើនីឈ័រ ឯ.ក ដែលមានលោក ហុក វណ្ណៈ ជាអគ្គនាយក ឱ្យចូលខ្លួនមកទូទាត់បំណុលពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៥ ខែ សីហា នឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ០៥ ខែ កញ្ញានេះ បាន​​ឱ្យដឹងថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែក្នុងថវិកាជាតិ។ កន្លងមកអគ្គនាយកពន្ធដារ បានអញ្ជើញលោកអគ្គនាយកក្រុម អិលវី ហ្វើនីឈ័រ ឯ.ក មកដោះស្រាយបំណុលពន្ធ​កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុន មិនបានចូលមកទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

បើតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ បានទុករយៈពេល ១៥ថ្ងៃ ឱ្យក្រុមហ៊ុននេះចូលមកដោះស្រាយ និងទូទាត់បំណុលជូនពន្ធដារ គិតចាប់ពីថ្ងៃទី ២៥​ សីហា មក។ ក្នុងករណី ដែលក្រុមហ៊ុនមិនអញ្ជើញមក​តាមកាលកំណត់ អគ្គនាយកពន្ធដារ ចាត់ទុកថា ក្រុមហ៊ុននេះ បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌលើបទបញ្ញតិ​ស្តីពីពន្ធដារ ដូចបានចែងក្នុងមាត្រា ១២៧ មាត្រ ១៣៥ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ​អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម