ព័ត៌មានជាតិ
អភិបាលរាជធានីជំរុញឲ្យមានការផ្សព្វផ្សាយច្បាប់វិនិយោគរវាងកម្ពុជា-វៀតណាម
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅទីក្រុងហាណូយ នៅរសៀលថ្ងៃទី ៥ ខែកញ្ញានេះបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំងពីរទៅដល់អ្នកវិនិយោគនៃទីក្រុងទាំងពីរឲ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំងពីរ។

នៅក្នុងឱកាសនោះលោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញចំពេលខួបគម្រប់ ៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា។
លោកអភិបាលទីក្រុងហាណូយក៏បានជំរាបជូនលោក ឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញនៅដំណាក់កាល ៩ ខែចុងក្រោយ បន្ទាប់ពីបិទខ្ទប់ទាំងស្រុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងទៅដែលបានធ្វើឱ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម។

លោក ជិន ស៊ីថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងហាណូយពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤៥ ឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖ កកស្ទះចរាចរណ៍ បញ្ហាកាកសំណល់ ទឹកកខ្វក់ និងទឹកលិចដោយសារជំនន់ទឹកភ្លៀងជាដើម។
ជាមួយគ្នានេះរដ្ឋធានីហាណួយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជននៃទីក្រុងទាំងពីរថែមទៀតផង។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានសំដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។ លោកអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នាទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យ៖
អប់រំ ទេសចរណ៍ វប្បធម៌ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើបាន។

លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត ថវិកា និងសម្ភារៈជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍរាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធ័ភាពក្រោម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។
លោកអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


