ព័ត៌មានជាតិ
បទ «ក្រមុំ GradeA» ចេញផ្លូវការម៉ោង៧ព្រឹកស្អែកនេះ
មិនទាន់ប្រលែង MV ពេញផង បទ «ក្រមុំ GradeA » របស់កំពូលតារាចម្រៀង តន់ ចាន់សីម៉ា កំពុងតែទទួលការគាំទ្រខ្លាំងលើបណ្ដាញសង្គម Tiktok និង Facebook ជាខ្លាំង ដោយបទច្រៀងមួយបទនេះនឹងចេញផ្លូវការថ្ងៃស្អែកនេះហើយ។

លើបណ្ដាញសង្គម TikTok បទ «ក្រមុំ GradeA »ត្រូវបានអ្នកនិយមលេងបណ្ដាញទំនើបចុងក្រោយមួយនេះ យកទៅត្រាប់ជាច្រើនម៉ឺនវីដេអូទៅហើយ បើទោះជាបទមួយនេះ មិនទាន់ចេញ MV ពេញផ្លូវការផង។

ការថតMV បានថតរួចរាល់ហើយ កាលពីចុងសប្ដាហ៍ កន្លងទៅ ដោយការថតនោះ បានប្រើប្រាស់ តួសម្ដែង ជិត១០០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត។ មហាជនដាក់ក្តីរំពឹងលើផលិតកម្ម Galaxy ផលិត MV អាល់ប៊ុមបិណ្ឌភ្ជុំជាមួយឈុតប្រពៃណីបង្ហាញទៅកាន់ពិភពលោក។

ជាមួយ អាល់ប៊ុមត្រៀមអបអរសាទរបុណ្យបិណ្ឌភ្ជុំ ដែល មានការចូលរួមថតពីតារាចម្រៀងកំពូលៗរបស់ផលិតកម្ម និងសិល្បការិនីវ័យក្មេងស្រស់ស្អាតជាច្រើននាក់នេះ បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រជាខ្លាំង និងអន្ទះសារទន្ទឹងរង់ចាំមើល MVទាំងជាខ្លាំង ជាពិសេស បទ” ក្រកុំគ្រេតអេនេះតែម្ដង”។ បទចម្រៀងមួយបទនេះ ត្រូវបានគេដឹងថា ជាការច្រៀងដោយ កញ្ញា តន់ ចាន់សីម៉ា និង លោក ខេម គ្រោងចេញលើឆាណែល ផលិតកម្មនៅម៉ោង៧ព្រឹកស្អែកនេះហើយ។

យ៉ាងណា ដូចប្រិយមិត្តបានដឹងរួចមកហើយ ផលិតកម្ម Galaxy Navatra បានទិញសម្ភារៈបច្ចេកទេសសម្រាប់ផលិត MV សុទ្ធតែលំដាប់ពិភពលោក ដូចជា កាំមេរ៉ា ភ្លើង បច្ចេកទេសម្លេង និងមានការបង្ហាត់បង្ហាញពីអ្នកជំនាញបរទេសដើម្បីពង្រឹងសមត្ថភាពផលិតដ៏ល្អឯកពីមួយទៅមួយបទនាពេលកន្លងទៅ។ នេះបើយោងតាមផេកផ្លូវការ របស់ក្រុមហ៊ុន។

ទោះជាបែបក្តីនេះ មហាជនទន្ទឹងរង់ចាំមើល MV អាល់ប៊ុមបទចម្រៀងរបស់ Galaxy Navatra ផ្លូវការ ដែលបង្ហាញពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬអាចនិយាយបានថា កម្រមានផលិតណាហ៊ានផលិត MV ចំណាយលើសិល្បករ សិល្បការិនីស្លៀកសំលៀកបំពាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះណាស់។ លើសពីនេះ មហាជនក៏រំពឹងថា អាចជំរុញឲ្យឆាកអន្តរជាតិ ឆាប់ស្គាល់នឹងពីវប្បធម៌នៃប្រទេសកម្ពុជាកាន់តែច្បាស់ពីអាល់ប៊ុម MV មួយនេះ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


