ព័ត៌មានជាតិ
សម្ដេចតេជោ សង្ឃឹមថា ភ្ជុំបិណ្ឌឆ្នាំនេះ នឹងមិនមានហានិភ័យណាមួយកើតឡើងនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាសំឡេងពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងការកាន់បិណ្ឌ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចជាស្ថានភាពនៃជំងឺកូវីដ-១៩ ផងដែរ។

តាមរយៈសារជាសំឡេងពិសេស នៅព្រឹកថ្ងៃទី ១២ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយបង្ហាញក្ដីសង្ឃឹមថា ការកាន់បិណ្ឌឆ្នាំនេះ រហូតដល់ថ្ងៃបុណ្យភ្ជុំធំ នឹងមិនមានហានិភ័យណាមួយកើតឡើងនោះទេ។ ម្សិលមិញនេះ ការឆ្លងជំងឺកូវីដ-១៩ មានកម្រិតតិចតួចតែប៉ុណ្ណោះ ហើយនៅថ្ងៃនេះ សម្ដេច ក៏សង្ឃឹមថា ការឆ្លងរាលដាលក៏មានចំនួនតិចតួចដដែល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្រិតនៃការឆ្លងតិចតួចបែបនេះ ក៏ផ្ដើមចេញពីភាពជោគជ័យរបស់ប្រជាជាតិរបស់កម្ពុជា ដែលបានរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំ កាលពីឆ្នាំកន្លងទៅសម្ដេចធ្លាប់បានប្រកាសថា យើងនៅក្បែរមាត់ជ្រោះមរណៈ តែឆ្នាំនេះ ប្រជាជនទាំងអស់គ្នា បានធ្វើបុណ្យទាន តាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទឹកមុខប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងនោះក៏រាប់ទាំងអាជីវករ អ្នកលក់ដូរផងដែរ រីករាយ ដោយសារតែតម្រូវការនៃការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋ មានខ្ពស់ តម្រូវការនៃការលក់ដូរក៏បានដាច់ ហើយវាក៏ប្លែកគ្នាយ៉ាងច្រើនកាលពីឆ្នាំកន្លងទៅ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


