ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធម្មការអំពាវនាវឱ្យព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗអង្គ
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់ព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ និងទី៥ឱ្យបានគ្រប់ៗអង្គ ខណៈបច្ចុប្បន្ននេះមានព្រះសង្ឃស្ទើរតែ១០០ភាគរយបានចាក់ដូសទី៣ប៉ុណ្ណោះ។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែកញ្ញា នេះថា បច្ចុប្បន្ននេះមានព្រះសង្ឃស្ទើរតែ១០០ភាគរយបានចាក់វ៉ាក់សាំងដូសទី៣ ក្នុងចំណោមព្រះសង្ឃសរុប
ចំនួន៧០៩០៤អង្គទូទាំងប្រទេស។ ចំណែកព្រះសង្ឃមួយចំនួនតូចមិនអាចចាក់វ៉ាក់សាំងបានទេដោយសារបញ្ហាសុខភាព។

លោកបានបន្តថា «ក្នុងនាមខ្ញុំតំណាងសូមអំពាវនាវដល់ព្រះសង្ឃមានព្រះទ័យយកចិត្តទុកដាក់លើបញ្ហាសុខភាពព្រោះថា នៅពេលព្រះសង្ឃមានសុខភាពល្អមិនមានឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩ ពុទ្ធបរិស័ទដែលមកធ្វើបុណ្យកុសលនៅតាមទីវត្តអារាមនានាក៏មានសុខភាពល្អដែរ»។
លោក សេង សុមុនី ក៏បានអំពាវនាវដល់អាជ្ញាធរគណៈកម្មការវត្តលោកអាចារ្យតាមវត្តនីមួយៗ ជួយសម្រួលធ្វើយ៉ាងណាឱ្យព្រះសង្ឃ ពិសេសព្រះសង្ឃដែលនៅតំបន់ដាច់ស្រយាលដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញដូចជាដូសទី៣ ទី៤ និងទី៥បាននិមន្តទៅចាក់នៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំឱ្យបានរលូនព្រោះថា បច្ចុប្បន្ននេះមានតែមន្ត្រីជាន់ខ្ពស់សង្ឃប៉ុណ្ណោះបានចាក់ដូសទី៤ និងដូសទី៥។

នៅក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងធ្វើការណែនាំដល់ពុទ្ធបរិស័ទអនុវត្តវិធានការ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានសុខាភិបាលនិងនៅតាមទីតាំងដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១កញ្ញានេះ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី១បាន១៥១៨០៨០៦នាក់ ដូសទី២បាន ១៤ ៥២៦ ៨៥០នាក់ ដូសទី៣បាន១០០៩៥៨៩០នាក់ដូសទី៤បាន៤១៥៩៥១៥នាក់និងដូសទី៥បាន៧៥២៣៦៧នាក់។
ជារួមកម្ពុជាបានចាក់វ៉ាក់សាំងបានប្រមាណ៩៤,៨៨%បើធៀបនឹងចំនួនប្រជាជនសរុប១៦លាន នាក់ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


