Connect with us

ព័ត៌មានជាតិ

ក្នុងមួយខែមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណ​៥០​ប្លោក

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងមួយខែៗមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុត្រូវការឈាម​សម្រាប់សង្គ្រោះអ្នកជំងឺប្រមាណជា៥០ប្លោកឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជននៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ ខែកញ្ញា លោកជំទាវ
លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបន្តថា ដើម្បីបំពេញតម្រូវការខាងលើមន្ទីរពេទ្យបង្អែកខេត្តតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្របសម្រួលពីអភិបាលខេត្ត ធ្វើការផ្សព្វផ្សាយអំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមន៍ ស្ថាប័នឯកជនចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។

លោកស្រីបានបន្តទៀតថា ជាក់ស្តែងនាពេលនេះក្រោមការផ្តួចផ្តើមរបស់លោកអភិបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីបរិច្ឆាគឈាមដើម្បីជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន័ថា « ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួស​ឱ្យជនរងគ្រោះចំពោះវត្តមានឯកឧត្តម លោកជំទាវអស់លោក លោកស្រី មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ យុវជន
និងមហាជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះបានផ្តល់នូវអត្តន័យ និងអត្តប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកផ្តល់ឈាម និងអ្នកដែលទទួលឈាមពោពេញទៅដោយបុណ្យកុសលល្អប្រពៃ ហើយក៏ជាការងារមនុស្សធម៌មួយយ៉ាងសំខាន់ក្នុ​ងការចូល​រួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ថ្ងៃនេះមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមសរុបចំនួន៧១១នាក់ ហើយវត្តមានរបស់អស់លោកពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្តល់​ឈាមជួយសង្គ្រោះ​អាយុជីវតិជនរងគ្រោះរបស់យើង»។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល មានប្រសាសន៍បានថ្លែងអំណរគុណលោកអភិបាលខេត្តដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះក្នុងការងារមនុស្សធម៌ហើយ​សកម្មភាពផុលផុសសូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បី​ជួយសង្គ្រោះអា​យុជីវិ​តជនរងគ្រោះម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារមនុស្សធម៌នៅខេត្តព្រះសីហនុ។

លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា «ខេត្តព្រះសីហនុមានការគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិត​ជនរងគ្រោះហើយមិនត្រឹមតែមានឈា​​មគ្រប់​គ្រាន់ប៉ុណ្ណោះទេ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផងយើងបន្តចូលរួមគាំទ្រ​ដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមក​សម្រាលក្នុង​មន្ទីរពេទ្យដែលពួកគាត់ត្រូវការឈាមចាំបាច់»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១០ នាទីutes មុន

សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero

ព័ត៌មានជាតិ១៦ នាទីutes មុន

មូលនិធិគន្ធបុប្ផា នឹងរៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅខេត្តកំពត នាថ្ងៃទី២៩ ខាងមុខ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធទិវាយូហ្គាអន្តរជាតិ ដើម្បីរម្លឹកពីការហាត់យូហ្គាបែបបុរាណ

កីឡា២០ នាទីutes មុន

ខ្លាំង​ប៉ះ​គ្នា! ជប៉ុន ជួប ប៉ូឡូញ ល្ងាច​នេះ បន្ទាប់​ពី​ឈ្នះរៀង​ៗ​ខ្លួន​ម្សិល​មិញ ជើង​ឯក​បាល់ទះ​ពិភព​លោក​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អាមេរិក ជម្លៀសមន្ត្រីទូតចេញពីអ៊ីរ៉ាក់ ព្រោះស្ថានការណ៍មិនស្រួល

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​លើក​ទី១ ដែលកងទ័ព​ថៃបារម្ភ​​​ការ​ផ្សព្វផ្សាយ​​របស់​សារព័ត៌មានថៃ​​អាច​ប៉ះពាល់​ដល់​ការចរចា​ JBC ​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះ​ចម្បាំង​របប​សឹក​មីយ៉ាន់​ម៉ាមួយគ្រឿង ត្រូវកង​កម្លាំងប្រដាប់​អាវុធ​បាញ់​ទម្លាក់​នៅ​តំបន់​ Sagaing

សន្តិសុខសង្គម១៨ ម៉ោង មុន

ថៅកែលក់គ្រឿងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះស្លាប់ សង្ស័យបណ្តាលមកពីស្រវឹងស្រា

Sokha Hotels

ព័ត៌មានពេញនិយម