ព័ត៌មានជាតិ
ផ្លូវបេតុងជាង ១ គីឡូម៉ែត្រចូលបឹងតាម៉ាត សម្រុកបញ្ចប់មុនបុណ្យភ្ជុំបិណ្ឌនេះ
ការដាក់លូនិងស្ថាបនាផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ ដែលមានប្រវែងជាង ១ គីឡូម៉ែត្រ គិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ គ្រោងនឹងរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃ១៤ កញ្ញានេះថា ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងស្ថាបនាផ្លូវចាក់បេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ មានទទឹង៨ម៉ែត្រ កំរាស់២តឹកនិងមានប្រវែងជាង១គីឡូម៉ែត្រ។
កំណាត់បេតុងចូលទៅបឹងតាម៉ាតនេះ ជាផ្លូវមានសារៈសំខាន់មួយក្នុងការដោះចរាចរចេញពីផ្លូវ៣៧១និងផ្លូវ២១៧។ គិតត្រឹមថ្ងៃ១៤ កញ្ញានេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ក្នុងនោះសម្រាប់ការងារដាក់លូ ទំហំ ១ ម៉ែត្រកន្លះx២ម៉ែត្រ និងការដាក់លូ ទំហំ១ម៉ែត្រនៅផ្លូវបេតុងនេះ ក្រមការងារដាក់លូសម្រេច ១០០%ហើយ។ ចំណែកការងារស្ថាបនាផ្លូវបេតុងវិញ ការដ្ឋានទាំងមូលសម្រេចបាន ៥០ ភាគរយ គ្រោងឲ្យបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានស្រួល។


លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា ការដាក់លូនិងស្ថាបនាផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោនេះនឹងធ្វើអោយតំបន់នេះលែងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងដូចពេលមុនទៀតហើយការរំដោះចរាចរវិញក៏កាន់តែប្រសើរជាងមុនផងដែរ។
កាលពីព្រឹកថ្ងៃទី០២ធ្នូ ឆ្នាំ២០២១កន្លងនេះ លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះជាក់ស្តែង ហើយខណៈចុះពិនិត្យទីតាំងនេះកាលណោះ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ថាបនាប្រព័ន្ធលូជាមុនសិន ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ បន្ទាប់មកត្រូវស្ថាបនាផ្លូវបេតុងតែម្តង។ តែអ្វីដែលជាការកត់សំគាល់ គឺការងារដាក់លូ គិតមកដល់ពេលនេះ សម្រេចបាន១០០%ហើយ។ ចំណែកការងារស្ថាបនាផ្លូវបេតុងសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


