Connect with us

ព័ត៌មានជាតិ

ធនាគារ​ជាតិ នៃ​កម្ពុជា រៀបចំ​ពិព័រណ៍​ប្រាក់​រៀល ក្រោម​ប្រធានបទ “​ប្រាក់​រៀល​តែមួយ លើកស្ទួយ​ទីផ្សារ ផ្លែផ្កា​សេដ្ឋកិច្ច​”

បានផុស

នៅ

កំពង់ធំ ​៖ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០២២​នេះ​, ធនាគារជាតិ នៃ​កម្ពុជា រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ ស្តីពី​ប្រាក់រៀល នៅ​បរិវេណ​សួន​ស្ទឹងសែន ស្ថិតក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ជាមួយគ្នានេះ លោកជំទាវ​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ នៃ​កម្ពុជា មានប្រសាសន៍ លើកឡើងថា កម្មវិធី​នេះ ប្រារព្ធ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​រួមចំណែក លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​របស់​ប្រទេស ជាតិ​យើងទាំងអស់​គ្នា អបអរសាទរ​ទិវា​ប្រាក់រៀល ខួប​លើក​ទី​៤២ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៨០ – ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ និង​លើកកម្ពស់​ការ​យល់ដឹង​ពី​ប្រាក់រៀល​ឱ្យ​កាន់តែ ទូលំទូលាយ​នៅ​ទូទាំងប្រទេស ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​អាជីវករ យក​ក្រដាសប្រាក់​ចាស់ ទក់ ឬ​រហែក ប្តូរ​ក្រដាសប្រាក់​ថ្មី​, រៀបចំ​ទស្សនា​ពិព័រណ៍​ស្តីពី​ប្រវត្តិ​ប្រាក់រៀល​, ឆ្លើយតប​សំណួរ​ល្បងប្រាជ្ញា​ដើម្បី​យក​រង្វាន់ និង​ទស្សនា​ការប្រគុំ តន្ត្រី​នៅពេល​រាត្រី​ផងដែរ​។ លោកជំទាវ បន្តថា សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រាក់រៀល​ត្រូវ​បាន​រៀបចំឡើង ក្នុងស្ថានភាព ដែល​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​នាពេលនោះ ប្រាក់រៀល​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៨០ និង​ទទួល​បានការ​សាទរ​ជាខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប​។ ទោះយ៉ាងណា ប្រាក់រៀល បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន មុននឹង​ទទួលបាន​ទំនុកចិត្ត​ដូច​សព្វថ្ងៃ​។ ឧបសគ្គ​ទាំងនោះ​រួមមាន​៖ i/-​ភាពទន់ខ្សោយ នៃ​សេដ្ឋកិច្ចជាតិ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​បង្ក​ឱ្យ​ថ្លៃទំនិញ​ទូទៅ​កើនឡើង​ខ្លាំង​និង​ប្រាក់រៀល​ធ្លាក់​ថ្លៃ ii/-​ការ​អូស បន្លាយ​នៃ​សង្គ្រាមស៊ីវិល​រហូតដល់​ចុងឆ្នាំ​១៩៩៨​ដែល​បានធ្វើឱ្យ​ចរាចរណ៍​ប្រាក់រៀល​មិនមាន​ភាពទូលំទូលាយ​នៅ​តំបន់​មួយចំនួន ជាមួយ​ភាព​ផុយស្រួយ​នៃ​ជំនឿ​ទុកចិត្ត​មកលើ​ប្រាក់រៀល និង iii/-​លំហូរ​ចូល​នៃ​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង ច្រើនសន្ធឹក​សន្ធាប់​មក​ក្នុង​សេដ្ឋកិច្ចកម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែល​កត្តា​ទាំងនេះ​បានធ្វើឱ្យ​ប្រជាជន ក៏ដូចជា វិស័យ​ឯកជន​មាន​ទម្លាប់​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ដោយផ្ទាល់រ​ហូត​មកដល់​បច្ចុប្បន្ន​។ ប្រឈម​នឹង​ឧបសគ្គ​ទាំងនេះ រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ជាពិសេស​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​២០០០​មក បន្ទាប់ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​លំនឹង​ល្អប្រសើរ​។ ការអនុវត្ត គោលនយោបាយ​ទាំងនេះ គួបផ្សំ​នឹង​ការចូលរួម​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទំហំ​ប្រាក់រៀល​ក្នុង​ចរាចរណ៍ បាន​កើន​ឡើងជា​លំដាប់ ខណៈដែល​តម្លៃ​ប្រាក់រៀល​មាន​ស្ថិរភាព​ល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​ពី​កំណើន​តម្រូវការ និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ការប្រើប្រាស់​ប្រាក់រៀល​។

ជាក់ស្តែង តាមរយៈ​លទ្ធផល​អង្កេត​របស់ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយនឹង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA កាលពី​ឆ្នាំ​២០១៧ កន្លងមក បាន​បង្ហាញថា ប្រាក់រៀល​បានទទួល​ការទុកចិត្ត​និង​ការប្រើប្រាស់​កាន់តែច្រើន ជាពិសេស​ចំពោះ​ការចំណាយ​ប្រចាំថ្ងៃ ហើយ​នៅតាម​តំបន់​ជនបទ ប្រាក់រៀល​ដើរតួនាទី​ចម្បង​និង​ទូលំទូលាយ​នៅក្នុង​ជីវភាព​រស់នៅ មិន​ថា​ប្រាក់ចំណូល ចំណាយ ឬ​សន្សំ​នោះទេ​។ សម្រាប់​ខេត្តកំពង់ធំ យោងតាម​ទិន្នន័យ​អង្កេត ៨០% នៃ​ប្រជាពលរដ្ឋ​បាន​អះអាងថា យ៉ាងហោចណាស់ ៨០% នៃ​ការចំណាយ​ប្រចាំថ្ងៃ​ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល​។ ជាមួយគ្នានេះ ចំណូល​-​ចំណាយ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​ខេត្តកំពង់ធំ​ជា​ប្រាក់រៀល ក៏មាន​ការកើនឡើង គួរឱ្យ​កត់ សម្គាល់​ផងដែរ ដោយ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២​នេះ ចំណូល​-​ចំណាយ​ប្រតិបត្តិការ​ជា​ប្រាក់រៀល​បាន​កើនឡើង ១៧៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​៥​ឆ្នាំមុន និង​ខ្ពស់ជាង​ប្រាក់​ដុល្លារ​អាមេរិក​ដែល​បាន​កើន​ត្រឹម ១២% ប៉ុណ្ណោះ​។

លោកជំទាវ អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន រោងចក្រ ក្រុមហ៊ុន​-​សហគ្រាស គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ប្រជាជន​ទូទៅ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​រួមចំណែក​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដូចជា តាមរយៈ​ការទូទាត់ ការបិទ​ស្លាក​តម្លៃ​ទំនិញ និង​ការ​សន្សំ​ជា​ប្រាក់រៀល ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ ឱ្យបាន​កាន់តែច្រើន​ចំពោះ​ការប្រើប្រាស់​ប្រាក់រៀល​របស់​ជាតិ​យើងទាំងអស់គ្នា ដូច​ពាក្យស្លោក​មួយ​ដែល​គ្របដណ្តប់​ជារួម​ពី​អត្ថន័យ​នៃ​សារៈសំខាន់​របស់​ប្រាក់រៀល​ថា​៖ “​ប្រាក់រៀល​តែមួយ លើកស្ទួយ​ទីផ្សារ ផ្លែផ្កា​សេដ្ឋកិច្ច​”៕

​អត្ថបទ​ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម