Connect with us

ព័ត៌មានជាតិ

ក្រសួងត្រៀមឈាម២ពាន់ប្លោក ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះក្នុងពិធីភ្ជុំខាងមុខ

បានផុស

នៅ

ក្រសួងសុខាភិបាលនឹងត្រៀមឈាមប្រមាណ២ពាន់ប្លោកដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយសារតែពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងចំណោមពិធីបុណ្យធំៗនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះថា
នៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ក្រសួងបានត្រៀមឈាមបម្រុងទុកនៅទូទាំងប្រទេសប្រមាណ២ពាន់ប្លោកក្នុងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រៀមឈាមប្រមាណ១ពាន់ប្លោកសម្រាប់ជួយផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យនានាដើម្បីឲ្យមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលាដោយសារជំងឺទាក់ទិននឹងការហូរ​ឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម និងការព្យាបាលថែទាំជំងឺមហារីកជាដើម។

លោកវេជ្ជបណ្ឌិតបានបន្តថា ក្រៅពីនេះយើងក៏មានត្រៀមបម្រុងឈាមនៅតាមខេត្តមួយចំនួនដែលមានទីកន្លែងសម្រាប់ស្តុកឈាមដូចជា ខេត្តព្រះស៊ីហនុ ប្រមាណជិត៤០០ប្លោក ខេត្តសៀមរាប២០០ប្លោក ខេត្តពោធិ៍សាត់១០០ប្លោក
ខេត្តបាត់ដំបង១០០ប្លោក និងខេត្តផ្សេងៗទៀតប្រមាណ៥០ប្លោកផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការត្រៀមឈាមច្រើននេះដោយសារនៅឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពិធីកិច្ចប្រជុំអាស៊ានពិសេសនៅខែវិច្ឆិកាខាងមុខនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលមានថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសតូចធំ និងមហាអំណាចចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ ដូចនេះត្រូវត្រៀមគ្រូពេទ្យនិងឈាមស្តុកទុកសម្រាប់ជួយសង្គ្រោះបន្ទាន់។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ឈាមដែលស្តុកទុកនេះ គឺបានមកពីការចូលរួមបរិច្ចាគពីសប្បុរសជនមកពីតាមក្រុមហ៊ុនឯកសហគ្រាស គ្រឹះស្ថានសិក្សា សិល្បៈករ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងស្ថាន​ប័ននានា​។ លោកវេជ្ជបណ្ឌិតបានអំពាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសក្រុមយុវជនបន្តចូលរួបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នាដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមឲ្យបានទាន់ពេលវេលាខណៈបច្ចុ ប្បន្នការផ្តល់អំ
ណោយឈាមដោយស្ម័គ្រចិត្តនៅមានចំនួនតិចតួចនៅឡើយដែលតម្រូវឲ្យក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកជំងឺផ្តល់​ឈាមជំនួស។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហើយនៅពេលដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយវាក៏នឹងជួយកាត់បន្ថយការប្រើប្រាស់ឈាមផងដែរដោយបង្វិលឈាមទាំងនោះទៅជួយដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់​ ខណៈបច្ចុប្បន្ននេះកម្ពុជាមានតម្រូវការឈាមប្រមាណ២០០ទៅ២៥០ប្លោកក្នុង១ថ្ងៃដើម្បីផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យនានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម