Connect with us

ព័ត៌មានជាតិ

នាយក​រដ្ឋមន្ត្រី​ខ្មែរ អរគុណ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា ​ដែល​យកចិត្តទុកដាក់​ថែទាំ​ដល់​ពលករ​ខ្មែរ

បានផុស

នៅ

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែងអំណរគុណ​ចំពោះ​ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ដែល​បាន​យកចិត្តទុកដាក់​ ក្នុង​ការ​ថែទាំ​ដល់​ពលករ​ខ្មែរ​បាន​យ៉ាង​ល្អ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​តាមរយៈ​សារ​ពិសេស​នៅ​ព្រឹក​ថ្ងៃនេះ ​សម្តេច​បាន​បន្ត​ថា​ នេះ​គឺជា​ចំណុច​ដ៏​ល្អ​មួយ​ជា​ប្រទេសជិតខាង​ ដោយ​មិន​មាន​ការរើសអើង​ដល់​ពលករ​ខ្មែរ ​និង​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ ដែល​មិន​ស្របច្បាប់​ឲ្យ​ប័ណ្ណ​បន្ត​ការងារ​បន្ត​ទៀត​ នៅ​ប្រទេស​ថៃ​ ដែល​បាន​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ថៃ ​ក៏ដូចជា​ជួយ​ឲ្យ​ពលករ​ខ្មែរ​ទទួល​បាន​ប្រាក់ចំណូល​ ផង​ដែរ​។

​​សម្តេច​បាន​បន្ត​ថា ​ចាប់ពី​ថ្ងៃ​ទី​២០​រហូតមកដល់​ពេលនេះ​ មាន​ពលករ​ខ្មែរ​គេច​មកពី​ថៃ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ព្រំដែន​ មាន​ប្រមាណ​ជិត​២​ពាន់​នាក់​។ ​សម្តេច​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​តាម​ព្រំដែន​ត្រូវ​ផ្ត​ល់​កន្ទេល ខ្នើយ ភួយ មុង​និង​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​ពួកគាត់​ឲ្យ​បាន​គ្រប់គ្រាន់​៕

អត្ថបទ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម