Connect with us

ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ៣ មុនក្លាយជាប្រធានមន្ទីរសាធារណការខេត្តកណ្តាល

បានផុស

នៅ

លោក ម៉ឹង យូឡេង បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល។ លោក មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ លោក កើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៦៩។ កាលពីកុមារភាព លោក ម៉ឹង យូឡេង បានរៀននៅសាលាបឋមសិក្សាវត្តកោះ ហើយបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យសន្ធរម៉ុក ក្នុងឆ្នាំ១៩៨៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុងឆ្នាំ១៩៨៨ លោក ម៉ឹង យូឡេង បានចេញទៅសិក្សាបន្តថា្នក់ឧត្តមសិក្សានៅរដ្ឋអ៊ូបេគីស្ថាន ដែលជាប្រទេសស្ថិតក្នុងអតីតសហភាពសូវៀត (ប្រទេសរុស្ស៊ី)។ ចំណាយពេលសិក្សាប្រមាណ ៧ឆ្នាំ លោកបានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតវិស្វកម្ម ក្នុងឆ្នាំ១៩៩៥។ ក្រោយចប់ការសិក្សានៅរុស្ស៊ីនេះ លោក ម៉ឹង យូឡេង ក៏បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចូលបម្រើការងារជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងឆ្នាំ២០០៣ ក្នុងនាមជាមន្ត្រីរាជការ លោកក៏ទទួលបានការណ្ដុះបណ្ដាលវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ជំនាញរដ្ឋបាលទូទៅ។

បើទោះបីជាលោកកំពុងបម្រើការជាមន្ត្រីក៏ដោយ ប៉ុន្តែ នៅឆ្នាំ២០០៦ លោក ម៉ឹង យូឡេង បានឆ្លៀតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន វ៉ាន់ដា ជំនាញសវនកម្ម និងនៅឆ្នាំ២០០៧ រៀនយកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយទៀតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញនីតិសាស្ត្រផងដែរ។ លុះនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១២ លោក ម៉ឹង យូឡេង ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល រហូតដល់បច្ចុប្បន្ននេះ។ មុនការតែងតាំងជាប្រធានមន្ទីរ លោក គឺជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។

រយៈពេលជិត ១០ឆ្នាំនៃការដឹកនាំ និងគ្រប់គ្រងមន្ទីរសាធារណការ និងដឹកជញ្ជូ ខេត្តកណ្ដាល លោក ម៉ឹង យូឡេង បានដឹកនាំស្ថាបនា និងទទួលបានសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ សមិទ្ធផលលើវិស័យសាធារណការ រួមមានជាអាទិ៍ ស្ថាបនាផ្លូវលេខ ៣៨២អា ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ស្ថាបនាផ្លូវលេខ ២៦១៨ ក្នុងស្រុកពញាឮស្ថាបនាកំណាត់ផ្លូវលេខ ៣៤ ក្នុងស្រុកកណ្ដាលស្ទឹង ស្ថាបនាស្ពានបេតុងព្រែកដើមលាប ក្នុងក្រុងតាខ្មៅ ការស្ថាបនាផ្លូវខេត្តលេខ ១២១១ ក្រុងតាខ្មៅ ជាដើម។ បន្ថែមពីនេះ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងទីរួមក្រុង ត្រូវបានជួសជុល និងស្ដារប្រព័ន្ធងហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាបន្តបន្ទាប់ រួមទាំងការដំឡើងភ្លើងស្តុប ការងារស្ដារប្រឡាយ និងការងារដាក់ប្រព័ន្ធ លូ។ ដោយឡែកលើវិស័យដឹកជញ្ជូន ក្នុងនាមប្រធានមន្ទីរ លោកបានគ្រប់គ្រងយានយ​ន្តដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការងារផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម