ព័ត៌មានជាតិ
លោក លី ធុជ៖ ស្ត្រីគួរចូលរួមឲ្យបានគ្រប់ទម្រង់ការងារបោសសម្អាតមីននៅកម្ពុជា
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដែលបានរៀបចំឡើងក្រោមការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល(Clearing for Results) លោកលី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី ១ នៃអាជ្ញាធរមីនបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីស្ត្រីនៅគ្រប់ទម្រង់ការងារ និងស្ថានភាពទាំងអស់នៃការងារបោសសម្អាតមីននៅកម្ពុជា។

លោក លី ធុជ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យមីននៅកម្ពុជាមានការចូលរួមច្រើនពីស្ត្រីប្រមាណ៥០% ជាអ្នកដោះមីន ក្នុងការធានាសុខសុវត្ថិភាពនិងផ្ដល់ក្តីសង្ឃឹមទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈការដាក់ចេញនៅគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី នឹងផ្ដល់តួនាទីឲ្យស្ត្រីចូលរួមគ្រប់សកម្មភាពសង្គមនិងនយោបាយ។
លោក លី ធុជ បានណែនាំគោលការណ៍៧ចំណុចដល់អង្គពិគ្រោះយោបល់ចូលរួមរបស់ស្ត្រី ដើម្បីឲ្យរួចផុតពីការព្រួយបារម្ភ ការភ័យខ្លាច និងផ្លាស់ប្ដូរផ្នត់គំនិតឲ្យកាន់តែមានភាពរឹងមាំ និងក្លាហាន ក្នុងនោះរួមមាន ១.ត្រូវធ្វើអ្វីឱ្យល្អបំផុតដែលអាចធ្វើបាន ២.អនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេមើលឃើញ ៣.ទៅមុខកាន់តែឆ្ងាយ កុំភ័យខ្លាច បញ្ចេញវាចេញឱ្យអស់ និងកុំទុកអ្វីចោល ៤.នេះគឺជាខ្លួនឯង ៥.នេះគឺជាកន្លែងដែលខ្លួនឯងមក ៦.នេះគឺជាកំហុសឆ្គងរបស់ខ្លួនឯង និង ៧.នេះគឺជាអ្វីដែលមានន័យថាជាកម្មសិទ្ធិរបស់អ្នក។

គួរបញ្ជាក់ថា កិច្ចប្រជុំកាលពីម្សិលមិញនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យរួមគ្នាលើខ្លឹមសារសេចក្តីព្រាង និងប្រមូលធាតុចូល/យោបល់បន្ថែមពីប្រតិបត្តិករ ក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគោលការណ៍ណែនាំនេះកាន់តែមានលក្ខណៈល្អប្រសើរ និងអាចឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែងបានគ្រប់ជ្រុងជ្រោយ៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


