ព័ត៌មានជាតិ
ឈាបនដ្ឋានជាច្រើន កសាងដើម្បីបូជាសពអ្នកជំងឺកូវីដ និងសពទូទៅ ក្រោយបិទឈាបនដ្ឋានកណ្ដាលរាជធានី
រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋានជាច្រើន វត្តប្រសិទ្ធីរីម្មារាម ដើម្បីបូជាសពអ្នកជំងឺ កូវីដ-១៩ ហើយក្រោយបញ្ចប់វិបត្តិកូវីដ-១៩ ឈាបនដ្ឋាននេះ នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសពប្រជាពលរដ្ឋទូទៅ ខណៈឈាបនដ្ឋាននៅកណ្តាលរាជធានីនឹងត្រូវបានបិទ ដោយបង្វែរទិសមកកាន់ទីតាំងជាយក្រុងវិញ។

ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ នៅវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា វត្តប្រសិទ្ធីរីម្មារាម ជាវត្តថ្មីមួយដែលបានកសាងសមិទ្ធផលជាច្រើន ហើយអ្វីដែលសំខាន់នោះ ទីអារាមនេះ ក្រោមការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ កូវីដ-១៩ ខណៈប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកត្រូវបានរាតត្បាតខ្លាំងដោយជំងឺកូវីដ-១៩។

អភិបាលរាជធានី មានប្រសាសន៍បន្តថា៖ “វត្តនេះបានដើរតួយ៉ាងសំខាន់ ដោយយើងបានបង្កើតឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ កូវីដ-១៩ ជាមួយនឹងការផ្តល់មឈូស កោដ្ឋ ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ ដែលមានបងប្អូន សាច់ញាតិ ស្លាប់ដោយជំងឺកូវីដ-១៩ នេះផងដែរ”។

លោកឃួង ស្រេង មានប្រសាសន៍បន្ថែមថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចមិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យជំងឺនេះបានថមថយ និងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់បន្តថា៖ “ទីតាំងឈាបនដ្ឋានខាងលើនេះ មានទំហំដីជាងមួយហិចតា ហើយក្នុងតំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ទីតាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការបូជាសព ដោយប្រើប្រាស់ពេលវេលានៃការដុតសព ម្នាក់ប្រមាណជាង ១ ម៉ោងប៉ុណ្ណោះ ដោយឈាបនដ្ឋាន២ មានឡចំនួន៨”។

លោកបញ្ជាក់ថា ឈាបនដ្ឋាននេះ មានទីតាំងធំទូលាយ សម្រាប់ធ្វើពិធីបុណ្យ។ ក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសពសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈឈាបនដ្ឋាននៅកណ្តាលរាជធានីនឹងត្រូវបិទ ដោយបង្វែរមកកាន់ទីតាំងខាងលើនេះវិញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


