ព័ត៌មានជាតិ
ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ទទួលបានគម្រោងស្ថានីយផលិតទឹកស្អាតអាងស្ទឹងសែន ៧ ទីតាំង
ស្ថានីយផលិតទឹកស្អាតអាងស្ទឹងសែន បានសាងសង់រួចរាល់ចំនួន ៧ ទីតាំង នៅខេត្តតាមបណ្តោយ ដងស្ទឹង គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្រោមជំនួយឥតសំណងរបស់ទីភ្នាក់ងារទឹកបារាំងរីនម៉ឺស ដើម្បីបង្កើន និងលើកស្ទួយអនាម័យជនបទ ជាពិសេសការប្រើប្រាស់ទឹកដែលសុវត្ថិភាពចំពោះសុខភាព។

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ នៃការបង្កើតសហគមន៍ ទឹកស្អាតអាងស្ទឹងសែន។ ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ទទួលបានគម្រោងស្ថានីយផលិតទឹកស្អាតអាងស្ទឹងសែន ដែលបានជួយលើក កម្ពស់សេវាសុខុមាលភាពជូនប្រជាពលរដ្ឋ នៅតាមជនបទកាត់បន្ថយភាពក្រីក្រ ស្របទៅតាមគោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ថ្វីត្បិតតែប្រភពនៃការផលិតទឹកស្អាតរបស់គម្រោងបានយកចេញពីទឹកក្រោមដីក្តី ក៏អាជ្ញាធរមូលត្រូវតែពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមដងស្ទឹងសែន ដើម្បីពង្រឹងឲ្យមាននិរន្តរភាព នៃការផលិតទឹកស្អាតអាងស្ទឹងសែន។ ជាពិសេសសូមបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងអាជ្ញាធរ ពាក់ព័ន្ធត្រូវរួមគ្នាថែរក្សាបរិស្ថានមិនត្រូវបោះចោលកាកសំណល់រឹងរាវចូលក្នុងទឹកស្ទឹង ហើយសមាគមត្រូវតែចុះបញ្ជីឲ្យបានត្រឹមត្រូវ និងមានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន លើកឡើងផងដែរថា ស្ថានីយទឹកស្អាតនេះទទួល បានជំនួយឥតសំណងរបស់ប្រទេសបារាំងដែលមានរយៈពេលបីឆ្នាំ ធ្វើយ៉ាងណាឲ្យដំណើរការនៃការផលិតទឹកស្អាត មានដំណើរការរលូនព្រមទាំងបានផ្ដល់ការបណ្ដុះបណ្ដាល និងថវិកាដឹកជញ្ជូនចែកចាយទឹកស្អាត ដែលយើងមានក្នុងស្ថានីយជូនប្រជាពលរដ្ឋថែមទៀតផង។ ស្ថានីយដែលបានផលិតកន្លងមក មានចំនួន ៧ ទីតាំង ដែលមាន ១.នៅឆ្នាំ ២០១៦៖ ស្ថានីយផលិតទឹកស្អាតឃុំថ្មី ស្ថិតនៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ, ២.នៅឆ្នាំ ២០១៧៖ ស្ថានីយផលិតទឹកស្អាតឃុំងន ស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ, ៣.នៅឆ្នាំ ២០១៨៖ ស្ថានីយផលិតទឹកស្អាតឃុំមានជ័យ ស្ថិតនៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ, ៤.នៅឆ្នាំ ២០១៩៖ ស្ថានីយផលិតទឹកស្អាតឃុំរក្សា ស្ថិតនៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ, ៥. នៅឆ្នាំ ២០១៩៖ ស្ថានីយផលិតទឹកស្អាតឃុំពុទ្រា ស្ថិតនៅឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ, ៦.នៅឆ្នាំ ២០២១៖ ស្ថានីយផលិតទឹកស្អាតឃុំសាលាវិស័យ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ, និងឆ្នាំ ២០២២៖ ស្ថានីយផលិតទឹកស្អាតឃុំទឹកក្រហម ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ៕


អត្ថបទ៖ ឈាង មករា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


