ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រៀមដាក់ដំណើរការសាកល្បងនៅថ្ងៃទី ១ ដើមខែតុលា ធ្វើដំណើរមួយខែដំបូងមិនគិតថ្លៃ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី ១ ខែតុលា នេះ ដោយមិនគិតថ្លៃក្នុងរយៈពេលមួយខែដំបូងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី ២១ ខែកញ្ញានេះ ដំណើរការសាងសង់ស្ទើតែសម្រេចបាន ១០០ភាគរយទាំងស្រុង។

លោក ទេសរដ្ឋមន្ត្រីបានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការកំណត់ពេលវេលាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាបើអាចធ្វើទៅបាន។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ តាមកិច្ចព្រមព្រៀងផ្លូវនេះត្រូវសាងសង់ឱ្យហើយរួចរាល់នៅខែឧសភា ឆ្នាំ ២០២៣ ប៉ុន្តែតាមសំណូមពររបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានខិតខំសាងសង់ផ្លូវនេះឱ្យបានចប់នៅខែ៩ ពោលគឺមុន ៨ខែ នៃគម្រោង។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចម្ងាយ ១៨៧ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ២ ពាន់លានដុល្លារអាមេរិក ជាថវិការបស់ក្រុមហ៊ុនវិនិយោគចិន៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


