ព័ត៌មានជាតិ
ប្រធានសាលាដំបូងខេត្តកោះកុង ប្រាប់ដល់អ្នកជាប់ឃុំក្នុងពន្ធនាគារប្រឹងប្រែងអប់រំកែខ្លួនឱ្យបានល្អ
កោះកុង ៖ លោកប្រធានសាលាដំបូងខេត្តកោះកុង បានផ្តាំផ្ញើប្រាប់ដល់អ្នកទោសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវប្រឹងប្រែងអប់រំកែខ្លួនឲ្យបានល្អប្រសើរ ក្រោយអនុវត្តទោសនឹងចេញទៅធ្វើជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ការណែនាំរបស់លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង នៅពេលនេះធ្វើឡើងពេលដែលលោកចាត់តាំងលោកចៅក្រម ឡោ ក្រឹម និងលោកចៅក្រម ហុក ច័ន្ទឆាយា ទៅសំណេះសំណាលផ្តល់គ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តចំនួន៥៦៤នាក់។

លោកចៅក្រម ឡោ ក្រឹម បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា នេះថា ការផ្តល់ស្បៀងអាហារនេះ ដើម្បីជួយសម្រាលបន្ទុកដល់ជនជាប់ឃុំកំពុងគ្មានសេរីភាពធ្វើបុណ្យទានរដូវបុណ្យភ្ជុំបិណ្ឌ ដូចប្រជាពលរដ្ឋទូទៅ គ្រាពួកគាត់មានភាពខ្វះខាត។ ជាពិសេសលោកប្រធានសាលាដំបូងខេត្ត ផ្តាំផ្ញើដល់ពួកគាត់ប្រឹងប្រែងអប់រំកែប្រែខ្លួនល្អឡើងវិញ តាមរយៈការអនុវត្តទោសវិន័យក្នុងពន្ធនាគារ ដើម្បីនឹងក្លាយជាពលរដ្ឋល្អពេលវិលត្រឡប់ចូលទៅរស់នៅក្នុងសង្គមជាតិ។

បើតាមលោកចៅក្រម ឡោ ក្រឹម ករណីជនជាប់ឃុំណាអនុវត្តទោសបានល្អប្រសើរ តុលាការនឹងពិនិត្យ និងស្នើសុំបន្ធូរបន្ថយទោស ឬលើកលែងទោសទៅតាមច្បាប់កំណត់ផងដែរ។ គ្រឿងឧបភោគបរិភោគផ្តល់ជូនអ្នកទោសមានដូចជា ១-មីកញ្ចប់ ចំនួន ១១៥ កេស ស្មើនឹង ៣៤៥០កញ្ចប់ ទី២-មីកំប៉ុង ចំនួន ២០ដុំ ស្មើនឹង ១២០កំប៉ុង ទី៣-ថ្នាំដុសធ្មេញ ចំនួន ៦០០បំពង់ ទី៤-ច្រាសដុសធ្មេញ ចំនួន ៦០០ដើម ទី៥-សាប៊ូដុសខ្លួន ចំនួន ៦០០ដុំ ទី៦-សាប៊ូកក់សក់ ចំនួន ៤១៤០កញ្ចប់ ទី៧៧-សាប៊ូបោកខោអាវ ចំនួន ៥០០កញ្ចប់ និងទី៨-ទឹកដោះគោ សម្រាប់ក្មេងតូច ដែលឃុំជាមួយម្តាយ ចំនួន ៣៦០កំប៉ុង៕
អត្តបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


