ព័ត៌មានជាតិ
រមណីយដ្ឋានភ្នំសំពៅមានល្អាង ១២ ទាក់ទាញទេសចរយ៉ាងច្រើនកុះករ
នៅទីរួមខេត្តបាត់ដំបងមានរមណីយដ្ឋាន និងកន្លែងទេសចរណ៍ប្រមាណ ១១១ កន្លែងដែលអាចជាគោលដៅទេសចរណ៍សំខាន់ៗសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ ក្នុងនោះបើក្រឡេកទៅមើលពីរមណីយដ្ឋានភ្នំសំពៅមួយកន្លែងអាចផ្ដល់កន្លែងកម្សាន្តដល់ភ្ញៀវរហូតដល់ ១២កន្លែង ដោយសារមានឈ្មោះល្អាងប្លែកៗ។

ភ្នំសំពៅជារមណីយដ្ឋានធម្មជាតិស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ ភូមិសំពៅលូន ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកម្ពស់ប្រមាណ១០០ម៉ែត្រ និងកាំជណ្ដើរ ១ ០៣០ កាំ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីខេត្តបាត់ដំបង និងមានភ្នំជាច្រើនដែលនៅជិតគ្នាដូចជាភ្នំសំពៅភ្នំទ្រុងមាន់ ភ្នំទ្រុងទា និងភ្នំរំសាយសក់ជាដើម ព្រមទាំងនៅលើកំពូលភ្នំមានវត្តមួយឈ្មោះថាវត្តគិរីរម្យ និងមានល្អាងរូងភ្នំយ៉ាងច្រើនផងដែរ។

ល្អាងទាំង១២នោះរួមមាន ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាង តែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ល្អាងក្បាលខ្មោច ល្អាងប្រចៀវ ក្នុងចំណោមល្អាងទាំង១២នេះល្អាងដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាមានច្រើនជាងគេមានតែ២ ប៉ុណ្ណោះ គឺល្អាងផ្កាស្លា និងល្អាងល្ខោន។
ជាមួយគ្នានេះនៅក្បែរភ្នំសំពៅក៏មាននៅភ្នំសំខាន់ៗមួយចំនួនជាច្រើនដូចជាភ្នំក្ដោង ភ្នំក្រពើ ភ្នំអណ្ដើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់។
ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ ភ្នំសំពៅមិនត្រឹមជារមណីយដ្ឋានធម្មជាតិដ៏មានប្រជាប្រិយភាពមួយនៅក្នុងខេត្តបាត់ដំបងទេ ដែលទស្សនីយភាពនៃហ្វូងសត្វប្រជៀវរាប់លានក្បាលដែលហោះចេញពីល្អាងដែលអ្នកស្រុកតែងហៅថា (កងទ័ពប្រជ្រៀវដ៏ក្លាហាន) ពីព្រោះការហោះហើររបស់ហ្វូងសត្វប្រជៀវទាំងអស់នោះ ប្រៀបបានទៅនឹងចរន្តទឹកហូរនៅផ្ទៃអាកាស។

គួរបញ្ជាក់ថា នៅម៉ោង៥៖៣០ នាទីតែងមានភ្ញៀវទេសចរណ៍ជាតិនិងអន្តជាតិរាប់រយនាក់ក្នុងមួយថ្ងៃ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍នៅរមណីយដ្ឋានភ្នំសំពៅ អង្គុយរង់ចាំមើលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕
ដោយ៖ ឌឿនចាន់ ថារី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


