ព័ត៌មានជាតិ
គោលដៅទេសចរណ៍ ២០កន្លែងនៅខេត្តកែប និងកំពតមានសក្ដានុពលទាក់ទាញទេសចរ
ក្រសួងទេសចរណ៍ នៅថ្ងៃទី ២២ ខែកញ្ញានេះ បានបង្ហាញទីតាំងគោលដៅទេសចរណ៍ទាំង ២០ កន្លែងស្ថិតនៅក្នុងខេត្តកំពត និងខេត្តកែប ដែលសុទ្ធតែជាកន្លែងដែលមានសក្ដានុពលទេសចរណ៍គួរឲ្យចាប់អារម្មណ៍សម្រាប់ដំណើរកម្សាន្តក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌដែលឈប់សម្រាកនៅ២ថ្ងៃខាងមុខសម្រាប់ឆ្នាំ២០២២នេះ។
គោលដៅទេសចរណ៍ទាំង២០កន្លែងនោះរួមមាន៖
+គោលដៅទេសចរណ៍ស្ថិតនៅក្នុងខេត្តកែប
១.ភ្នំវល្លី

២.កោះពោធិ៍

៣.ឧទ្យានជាតិកែប

៤.កែប

៥.អន្លង់ធំ-អន្លង់ខៀវ

៦.ត្រពាំងសង្កែ

៧.កោះទន្សាយ

៨.ឧទ្យានដងព្រែក

៩.ភ្នំកំពង់ត្រាច

១០.ទំនប់ប្រទាក់ក្រឡា

+ គោលដៅទេសចរណ៍នៅក្នុងខេត្តកំពត
១.ដូងទេ

២.ភ្នំដូង

៣.ដងព្រែកកំពត

៤.ទឹកធ្លាក់វាលពួច

៥.ភ្នំក្តាត

៦.ទឹកធ្លាក់ឪម៉ាល់

៧.ទំនប់ម្លេច

៨.ទឹកធ្លាក់តាដា

៩.ភ្នំបូកគោ

១០.ទឹកឈូ

គួរបញ្ជាក់ផងថា នៅក្នុងចំណោមតំបន់គោលដៅទេសចរណ៍ទាំង២០ខាងលើនេះ មានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តយ៉ាងច្រើនកុះករមិនថារដូវបុណ្យឬថ្ងៃធម្មតានោះទេ។ យ៉ាងណាមិញកន្លែងខាងលើនោះសុទ្ធតែកន្លែងដែលទាក់ទាញនិងស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


