ព័ត៌មានជាតិ
(ព័ត៌មានបឋម) អគ្គិភ័យឆេះអគារោងចក្រមួយកន្លែង នៅស្រុកគងពិសី
អគាររោងចក្រមួយកន្លែង ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ នៅព្រលឹមស្រាងៗ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បឋម ករណីនេះមិនមានរងគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្ស និងមិនបន្តរាលដាលទៅអគារផ្សេងឡើយ ដោយកម្លាំងអន្តរាគមន៍ក្រុមសង្គ្រោះអគ្គិភ័យ បាញទប់ស្កាត់ទាន់ពេលវេលាម្យ៉ាងដោយសារអាកាសធាតុអំណោយផលផ្ទៃមេឃស្រទំ និងមានរលឹមផងនោះ ។

ក្នុងប្រតិបត្តិការនេះ មានការសហការពន្លត់ពីក្រុមការងារពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ស្នងការនគរបាលខេត្តតាកែវ និងក្រុមពន្លត់អគ្គិភ័យកងពលតូចលេខ ៧០ ។


លោក ចែមភឺនរីម វុទ្ធី អភិបាលស្រុក និងជាប្រធានគណបញ្ជាការឯកភាពស្រុកគងពិសីបានចុះដល់កន្លែងកើតហេតុភ្លាមដឹកនាំបញ្ជាកម្លាំងដើម្បីទប់ស្កាត់ករណីអគ្គីភ័យនេះផងដែរ៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


