Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកំពង់សៀម ចុះជួយសែងផ្ទះពលរដ្ឋមួយខ្នងចេញពីការបាក់ស្រុតច្រាំងទន្លេ ខណៈទឹកនៅតែបន្តកើនឡើង

បានផុស

នៅ

ដោយសារទឹកទន្លេបន្តហក់ឡេីងទៀត បានធ្វេីឲ្យផ្ទះសម្បែងរបស់ពលរដ្ឋជាច្រេីនគ្រួសារក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ត្រូវបានអាជ្ញាធរស្រុក សហការជាមួយកងកម្លាំងសមត្ថកិច្ចសែងផ្ទះមួយខ្នងទៅរកទីសុវត្ថិភាព នាព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជឹង ម៉េងហុង នាយករដ្ឋបាលសាលាស្រុក តំណាងលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានដឹកនាំមន្ត្រី និងកងកម្លាំងសមត្ថកិច្ច ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ យុវជនឃុំ ចុះជួយអន្តរាគមន៍ សែងផ្ទះមួយខ្នងដែលប្រឈមបាក់ស្រុតចូលទន្លេ ខណៈច្រាំងទន្លេមេគង្គចេះតែបន្តស្រុតទៀត។

បេីយោងតាមអាជ្ញាធរឃុំហាន់ជ័យ នៃស្រុកកំពង់សៀម បានបញ្ជាក់ទៀតថា បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ច នៅតែតាមដានសួរសុខទុក្ខពលរដ្ឋដែលរស់នៅតំបន់ប្រឈមបាក់ស្រុតទន្លេ ។

សូមជម្រាបជូនថា ច្រាំងទន្លេដែលរងការបាក់ស្រុតនៅឆ្នាំនេះ មានប្រវែងប្រមាណជាង១០០០ម៉ែត្រ ហេីយមានផ្ទះពលរដ្ឋចំនួន២៧គ្រួសារត្រូវប្រឈមរុសរេី ហេីយអាជ្ញាធរឃុំហាន់ជ័យ ក៏បានអំពាវនាវឲ្យពលរដ្ឋដែលមានផ្ទះសម្បែងក្បែរច្រាំងទន្លេទាំងអស់ប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍មកសមត្ថកិច្ចប្រសិនបេីគ្រោះធម្មជាតិបាក់ស្រុតច្រាំងបន្តថែមទៀត៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម