ព័ត៌មានជាតិ
មន្ត្រីអភិរក្សផ្នែកបរិស្ថាន រួមជាមួយអង្គការខ្លាត្រី អភិរក្សពពួកសត្វចតុប្បាទនៅក្នុងតំបន់រ៉ាមសារដងទន្លេមេគង្គ
មន្ត្រីបរិស្ថានសហការជាមួយអង្គការខ្លាត្រី ដាក់ការមេរ៉ាសុវត្ថិភាពនៅតាមដងទន្លេមេគង្គលើក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចំណុចដែលមានសត្វចតុប្បាទរស់នៅក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ ដើម្បីបន្ថែមយន្តការអភិរក្ស និងបានពិនិត្យវត្តមានពពួកសត្វទាំងនេះកំពុងធ្វើសកម្មភាពចាប់ចំណីស៊ីជាអាហាររបស់វាផងដែរ។

លោក ឈន ឆន អនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការធ្វើបែបនេះ យើងបង្កើនការអភិរក្សផង និងបានពិនិត្យមើលពពួកសត្វគ្រប់ប្រភេទដែលកំពុងរស់នៅតំបន់រ៉ាមសារ បន្ទាប់ពីកន្លងមក មានអ្នកប្រមាញ់បង្កឱ្យបាត់បង់ប្រភេទសត្វមួយចំនួនដែលយើងកំពុងការពារ។
លោកថា តាមរូបភាពបង្ហាញចេញពីការមេរ៉ាសុវត្ថិភាពបន្ទាប់ពីវត្តមានសត្វស្លាប់មានសត្វខ្លាត្រី- ឆ្នាដាវ–ឆ្នាព្រៃ-ភេខ្លួនលោង-ភេរោមច្រមុះ-សំពូចធំ ដែលវាធ្វើសកម្មភាពរកចំណីពេលយប់ដូចជាចាប់កង្កែបស៊ីជាអាហារជាដើម ។

លោក វង្ស ឬទ្ធី មន្ត្រីអង្គការខ្លាត្រីបានបញ្ជាក់ថា នេះជារួបភាពពិតប្រាកដបានបង្ហាញពីសកម្មភាពពពួកសត្វទាំងនេះកំពុងរស់នៅតាមព្រៃលើកោះក្នុងតំបន់រ៉ាមសារ ដូចប្រជាពលរដ្ឋនិយាយមែន ហើយចំណុចនេះមន្ត្រីអង្គការសត្វខ្លានឹងបន្តដាក់ការមេរ៉ាសុវត្តិភាពបន្ថែមបានចំនួន២០មកហើយនេះ ។
លោកបន្តថា ក្រុមការងារអង្គការខ្លាត្រី សហការជាមួយមន្ត្រីបរិស្ថាននិងប្រជាសហគមន៍តាមដានពិនិត្យមើលបន្ថែមទៀត ដើម្បីហាមការបរបាញ់ពីជនខិលខូច និងងាយស្រួលរៀបចំផែនការអភិរក្ស ដោយបែងចែកជាតំបន់សុវត្តិភាពសម្រាប់ឱ្យវារស់នៅ។

លោក យេន មី ប្រជាពលរដ្ឋរស់នៅលើភូមិកោះហិបបានទទួលស្គាល់ថា ជារឿយៗអាជ្ញាធរមូលដ្ឋានតែងអំពាវនាវឱ្យអភិរក្សសម្បត្តិធនធាននេះទាំងអស់គ្នា ដូចជាការឈប់កាប់ព្រៃលិចទឹក ឈប់បរបាញ់សត្វ ឈប់ប្រើឧបករណ៍ឆក់ត្រីជាដើម។

សូមបញ្ជាក់ថា មន្ត្រីអង្គការខ្លាត្រីដាក់ការមេរ៉ាសុវត្តិភាពបានចំនួន២០ហើយ នៅតាមចំណុចតំបន់រ៉ាមសារ ដែលមានពពួកសត្វគ្រប់ប្រភេទរស់នៅ។ ឆ្លងតាមឯកសារស្រាវជ្រាវរបស់ក្រសួងបិស្ថានបង្ហាញថា តំបន់រ៉ាមសារមានផ្ទៃដីកោះនិងព្រៃឈើលិចទឹកចំនួន១៤.៦០០ហិកតា និងមានសត្វចំនួន៩៧ប្រភេទរស់នៅ និងត្រីចំនួន១៣០ប្រភេទផងដែរ៕
អត្ថបទ៖ ងិនលីម




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


