ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់អោយអស់ពីមូលដ្ឋានរបស់ខ្លួន ទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់បទបញ្ជានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ តុលានេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរងនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់អោយដូចភ្លៀងរលឹម ធ្វើយ៉ាងណាលុបបំបាត់អោយខាងតែបានចំពោះកុងស៊ីបញ្ចាំមិនស្របច្បាប់។

លោកឃួង ស្រេង បានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗត្រូវធ្វើរបាយការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការងារនេះពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំអោយយើងទទួលបានជោគជ័យក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ទាំងនេះ។លោកស្នើអោយការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំនេះ បើគិតពីថ្ងៃទី១៧ដល់ថ្ងៃទី០៣តុលា ឆ្នាំ២០២២នេះ បានត្រួតពិនិត្យនិងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់សរុបចំនួន១៣៣៨ទីតាំង ។ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់សរុបចំនួន៧៤ទីតាំង៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


