ព័ត៌មានជាតិ
រកឃើញ ផូស៊ីល សត្វសមុទ្រជាច្រើននៅតំបន់ភ្នំមន្ត្រីជំនាញប្រាប់ថា ខេត្តបាត់ដំបងជាបាតសមុទ្រកាលពីជាង ២ ពាន់ឆ្នាំមុន
ផូស៊ីលគឺជាសត្វរស់នៅក្រោមបាតសមុទ្រមួយប្រភេទដែលប្រជាជនខ្មែរមួយចំនួនធំមិនដែលបានដឹងរាប់សិបឆ្នាំមកហើយ ខណៈទើបតែមន្ត្រីផ្នែកក្រសួងជំនាញបានសិក្សាស្រាវជាបឋមរកឃើញនៅតាមបណ្តាតំបន់ភ្នំមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

រូបភាពនៅមន្ទីរបរិស្ថានខេត្តបាត់ដំបងបានបង្ហាញឈ្មោះ និងឃើញរូបរាងខ្លះៗនៃសត្វសមុទ្រប្រភេទខាងលើនេះនៅក្នុងមន្ទីរបរិស្ថានខេត្តធ្វើឲ្យយុវជនជំនាន់ក្រោយដែលបានចូលទស្សនាមានចម្ងល់ថា មកពីមូលហេតុអ្វីបានជាសត្វសមុទ្រប្រភេទខាងលើនេះបែរជាមកសម្ងំនៅតាមតំបន់ភ្នំក្នុងទឹកដីខេត្តបាត់ដំបងតាមរបៀបណា?
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានពន្យល់ថា ហេតុផលដែលនៅតាមបណ្តាតំបន់ភ្នំក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានសត្វសមុទ្រប្រភេទខាងលើនេះដោយសាតែកាលពីជាង២ពាន់ឆ្នាំមុនភូមិសាស្ត្រខេត្តបាត់ដំបងគឺជាបាតសមុទ្រទើបនៅតាមបណ្តាភ្នំជាច្រើនសម្បូរទៅដោយថ្មកំបោរហើយក៏មានសត្វខាងលើនេះវារស់នៅកាលពីសម័យកាលនោះហើយក៏សត្វទាំងនោះក្លាយជាថ្មតែម្តង។

លោកបន្តថា មានភ្នំជាច្រើនដែលអាចមានសត្វប្រភេទ ផូស៊ីល ជាច្រើនទៀតដូចជាភ្នំប្រាំពីរ ភ្នំសំពៅ និងតាមបណ្តាភ្នំផ្សេងៗទៀតផងដែរ។ ហើយរយៈពេលចុងក្រោយថ្មីៗនេះខាងក្រសួងក៏មានការសហការជាមួយមន្ត្រីពាក់ព័ន្ធចុះសិក្សាស្វេងយល់នឹងរុករកជាបឋមទៅលើតំបន់ភ្នំមួយចំនួនផងដែរ ដែលក្នុងនោះមានភ្នំ ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជិតអាងកំពីងពួយ និងភ្នំកំពីងពួយឬ”ភ្នំព្រះ” ភ្នំកែវ ដែលជាតំបន់ភ្នំថ្មកំបោរមានប្រវែងសរុបប្រមាណ ១០គី ឡូម៉ែត្រ ដែលភ្នំទាំងនេះនៅក្នុងភូមិសាស្ត្រតែមួយ។
ហើយការចុះស្រាវជ្រាវនឹងរុករកជាបឋមទៅលើភ្នំមួយចំនួនខាងលើនេះបានធ្វើឡើងកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២២ កន្លងមកនេះ ដោយក្រុមការងារសិក្សា”ផូស៊ីល” នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដែលបានចុះសិក្សាទៅលើប្រភេទសត្វសមុទ្រ”ផូស៊ីល”នេះជាបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ហើយក្នុងនោះក្រុមអ្នកជំនាញបានកំណត់ទីតាំងស្ថានីយផូស៊ីលសត្វសមុទ្រនៅតំបន់ភ្នំ ១៥០នៅខេត្តបាត់ដំបង ដែលជាតំបន់កាយយកអាចម៌ដីស្រាប់ទើបក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញ ផូស៊ីលខ្យង ផូស៊ីលផ្កាថ្មសំបុកឃ្មុំ នៅរាយប៉ាយតែម្តង ចំណែកជំហ៊ានបន្ទាប់ក្នុងថ្ងៃតែមួយនៅទីតាំងមួយទៀតគឺភ្នំព្រះ បានរកឃើញ ផូស៊ីលផ្កាថ្មសំបុកឃ្មុំ ដែលមានទំហំប្រមាណ ៥០ស.ម ផងដែរ។
មិនខុសពីការលើកឡើងពីលោក កត បូរ៉ាន់ ប៉ុន្មាននោះទេ បើយោងតាមរយៈផែនទីមួយឈ្មោះថា “ភូគម្ពសាស្ត្រ”នៃព្រះរាជាណាចក្រកម្ពុជាបង្ហាញថា តំបន់ភ្នំមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងគឺជាតំបន់ភ្នំមានថ្មកំបោរដែលមានអាយុកាលដែលស្ថិតនៅក្នុងសម័យកាលចាប់ពី ២៥១-២៩៩ លានឆ្នាំ មកហើយ៕

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


