Connect with us

ព័ត៌មានជាតិ

ម្ចាស់អាជីវកម្មត្រូវអនុវត្តលក្ខខណ្ឌ ៧ ចំណុចបើ​ចង់​បើក​រកស៊ី​នៅ​ខេត្តព្រះសីហនុ

បានផុស

នៅ

ចាប់ពីពេលនេះតទៅម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពនិងអនុវត្តតាមលក្ខខណ្ឌ ៧ ចំណុចជាមុនសិន បើចង់បើករកស៊ីនៅ​ភូមិសាស្ត្រខេត្តព្រះសីហនុ ហើយក្នុងករណីមិនអនុវត្តនឹងត្រូវប្រឈមនឹងផ្លូវច្បាប់ជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញនូវលក្ខខណ្ឌ ៧ ចំណុចនេះធ្វើឡើងដោយសារកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញមានទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងអាជីវកម្មមួយចំនួន ក្រោយពីបានទទួលសិទ្ធិប្រកបអាជីវកម្មពីរាជរដ្ឋាភិបាល ឬពីក្រសួង ស្ថាប័នមានសមត្ថកិច្ចរួចហើយ មិនបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្មរបស់ខ្លួនមករដ្ឋបាលខេត្ត ឬសមត្ថកិច្ចពាក់ព័ន្ធ និងមិនបានលើកស្លាកសម្គាល់ឈ្មោះទីតាំងប្រកបអាជីវកម្មរបស់ខ្លួននៅឡើយ។

លើសពីនេះទៀត មានទីតាំងខ្លះទៀតបានហ៊ុំព័ទ្ធរបងបិទបាំង ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកក្នុងការត្រួតពិនិត្យទីតាំងនីមួយៗ និងម៉្យាងទៀតបង្កលក្ខណៈដល់ជនឆ្លៀតឱកាសប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ការបង្ខាំងមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រព្រឹត្តអំពើល្មើសច្បាប់កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីលក្ខខណ្ឌតម្រូវ និងការណែនាំលើការងារគ្រប់គ្រងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មមួយចំនួនចុះថ្ងៃទី០៨តុលាបានឱ្យដឹងថាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាឲ្យបានល្អប្រសើរ និងស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុត្រូវអនុវត្តតាមលក្ខខណ្ឌចំនួន៧ចំណុចដូចខាងក្រោម៖

ទី១៖ ម្ចាស់កាស៊ីណូ ត្រូវស្នើសុំលិខិតអនុញ្ញាតបើកទីតាំងអាជីវកម្មរបស់ខ្លួនពីរដ្ឋបាលខេត្តព្រះសីហនុ មុនសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី២៖ ម្ចាស់អាជីវកម្ម ត្រូវដាក់តាំងស្លាកឈ្មោះបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដែលមានអក្សរខ្មែរធំ ជាងអក្សរបរទេស (ពាក់កណ្ដាលអក្សរខ្មែរ) ហើយអក្សរខ្មែរត្រូវស្ថិតនៅជួរលើគេបំផុតឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃអាជ្ញាប័ណ្ណ និងដាក់បង្ហាញគ្រប់អាជ្ញាប័ណ្ណនៅកន្លែងទទួលភ្ញៀវ។

ទី៣៖ ម្ចាស់អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ឬបុគ្គលណាមួយ មិនត្រូវយកលិខិត​ឆ្លងដែន​ ឬប័ណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គលិករបស់ខ្លួនមករក្សាទុកជាដាច់ខាត។ ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា លិខិតឆ្លងដែន ឬប័ណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលិក ត្រូវបានរក្សាទុក​នៅម្ចាស់អាជីវកម្មឬបុគ្គលណាមួយនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទី៤៖ ទីតាំងអាជីវកម្មត្រូវបើកចំហដោយមិនត្រូវបិទបាំង ឬហ៊ុព័ទ្ធសំណាញ់ ឬរបងបន្លាលួស និងមិនត្រូវបិទសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ក្នុងការចេញចូល។

ទី៥៖ ម្ចាស់អាជីវកម្មត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត និងបញ្ជីបើកប្រាក់ខែ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវតាមកិច្ចសន្យាការងារ។

ទី៦៖ ក្នុងករណីជួលទីតាំងប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម (សហគ្រិន) ត្រូវប្រកាសបញ្ជាក់នូវបញ្ជីរាយនាមអ្នកជួល (ការិយភារី) ដែលខ្លួនបានចុះកិច្ចសន្យាជាមួយ។ បញ្ជីនេះដែលមានបញ្ជាក់នាម អាសយដ្ឋាន និងឋានៈអ្នកជួល (ការិយភារី) ព្រមទាំងស្ថានភាព នៃទីកន្លែងធ្វើការនីមួយៗ ក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃពេញ ក្រោយពីថ្ងៃធ្វើកិច្ចសន្យាជួល។ កិច្ចសន្យាជួលនេះ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ខេត្ត ឬក្រុង ឬស្រុក ឬឃុំ ឬសង្កាត់) ឬមេធាវីដែលបានចុះបញ្ជីក្នុងគណៈមេធាវី រួចផ្ញើមករដ្ឋបាលខេត្តព្រះសីហនុ ចំនួន១ (មួយ) ច្បាប់ តាមរយៈតេឡេក្រាមលេខៈ ០១១ ៥៤៦ ៦៧៧។

ទី៧៖ ត្រូវប្រកបអាជីវកម្មដោយគោរពទៅតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងប្រទេសកម្ពុជាឲ្យបានខ្ជាប់ខ្ជួន។

ថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិបានសហការជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យជនបរទេសនៅលើទីតាំងចំនួន ១០ ក្នុងខេត្តព្រះសីហនុមានជនបរទេសចំនួន ២៧៦០នាក់មាន ១៤ ជនជាតិក្នុងនោះជនបរទេសមានលិខិតឆ្លងដែនត្រឹមត្រូវចំនួន ១៩៤៦ នាក់គ្មានបណ្ណការងារចំនួន ១៥១២ នាក់ព្រមទាំងបានផាកពិន័យមុនអនុញ្ញាតឲ្យចាកចេញពីទីតាំងក្រុមហ៊ុន។

ជាមួយគ្នានេះដែរ ក្រុមការងារបានរៀបចំបែបបទបណ្ដេញចេញចំនួន ៦៨៥ នាក់មាន ១០ សញ្ជាតិនិងកំពុងស្នាក់នៅក្នុងទីស្នាក់ការត្រៀមដេញចេញចំនួន៩២០នាក់មាន ២៣សញ្ជាតិ។

ទន្ទឹមនេះក្រុមការងារបានចុះធ្វើអធិការកិច្ចហត្ថកម្មពលកម្មបរទេសលើគោលដៅចំនួន ១៦ មានពលករបរទេសចំនួន​២២៥៤​ នាក់ស្រី៣៣៤នាក់ក្នុងគ្មានប័ណ្ណការងារ១៥៦៣នាក់មាន១១សញ្ជាតិនិងបានធ្វើការផាកពិន័យតាមច្បាប់ជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបញ្ជាក់ពីការស្នេហាជាតិនិយម

កីឡា១ ម៉ោង មុន

ក្រុម​កីឡា​សូហ្វតិន្នីស​​ ទទួល​​ឱកាស​ពិសេស​ហ្វឹកហាត់​នៅ​កូរ៉េ​ ៣សប្ដាហ៍​មុន​ប្រកួត​ជើងឯក​អាស៊ី​នៅ​ទីនោះ​

ព័ត៌មានជាតិ១ ម៉ោង មុន

នៅក្នុងខែមិថុនានេះ ទុរេនក្នុងខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលច្រើនជាមួយតម្លៃសមរម្យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ត្រឹម​២ខែ ឥណ្ឌូណេស៊ី រឹបអូសថ្នាំញៀនជាងកន្លះ​តោននិងចាប់មនុស្ស២៨៥នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លម្អិតសាវតារមេបញ្ជាការភូមិភាគ ២ ថៃ ដែលបង្កភាពតានតឹង នៅព្រំដែនជាមួយកម្ពុជា 

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២​ ឈ្មោះ សេពផេត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម