ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញមានបំណងឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងវៃឆ្លាតក្នុងពេលជួបអភិបាលក្រុងសាធារណរដ្ឋស៊ីប
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី ១៣ ខែតុលានេះ បានជួបពិភាក្សាការងារជាមួយលោកAndreas Vyras អភិបាលក្រុង Larnaka នៃសាធារណរដ្ឋស៊ីប ជាមួយនិងការចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ។

លោក ឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាង៥សតវត្សរ៍ ពិសេសលើកពីសម័យរបបប៉ុលពត ដែលបានធ្វើឲ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែនបានរំដោះប្រទេសជាតិចេញពីរបបនេះនិងធ្វើឲ្យកម្ពុជា ពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
ស្របពេលជាមួយនិងការអភិវឌ្ឍន៍នេះលោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាលំនៅដ្ឋានមិនរៀបរយ និងបញ្ហាការទប់ស្កាត់ជំងឺកូវីដ-១៩ជាដើម បញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដោះស្រាយយ៉ាងសកម្មផងដែរ។ យើងបានកសាងមន្ទីរពេទ្យសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩និងព្យាបាលជម្ងឺផ្សេងៗទៀតដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេងបានបន្តទៀតថា សម្រាប់រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើននៅលើពិភពលោក ហើយថ្ងៃនេះរាជធានភ្នំពេញក៏មានកិត្តិសយដែលបានចុះហត្ថលេខា លើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប។
លោកឃួង ស្រេង បានបញ្ជាក់ថា លោកមានបំណងចង់អោយរាជធានីភ្នំពេញក្លាយជាទីក្រុងវៃឆ្លាតនៅពេលដ៏ខ្លីខាងមុខនេះ។
លោកAndreas Vyras អភិបាលក្រុង Larnaka ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីភាពរីកចំរើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញដែលលោកនឹកស្មានមិនដល់ ហើយអ្វីដែលពិសេសថែមទៀតនោះ កម្ពុជាក៏ដូចជារាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អជុំវិញការរាតត្បាតនៃជំងឺកូវីដ-១៩ លោកសុំរៀនសូត្រពីបទពិសោធន៍ទាំងនេះពីកម្ពុជា។ បន្ថែមពីនេះក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុង Larnaka មាន នឹងយកមកចែករំលែកជូនរាជធានីភ្នំពេញ ដែលមានដូចជា ចំណតឆ្លាត ភ្លើងបំភ្លឺឆ្លាត ការគ្រប់គ្រងសំណល់រឹងឆ្លាតជាដើម។

ក្នុងឱកាសនោះតំណាង អោយរាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា, តំណាងអោយទីក្រុងឡាណាកា លោក Andreas VYRAS អភិបាលក្រុងឡាណាកា សាធារណរដ្ឋស៊ីបបានចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីបក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ ហើយជាពិសេសដើម្បីលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


