ព័ត៌មានជាតិ
ថ្ងៃសៅរ៍៖ ទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ ៦ម៉ឺននាក់ កើនឡើង ១ម៉ឺននាក់ ធៀបសប្តាហ៍មុន
នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ ម្សិលមិញ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្ត ក្នុងក្រុងព្រះសីហនុ មានប្រមាណជាង ៦ម៉ឺននាក់ កើនឡើងបើប្រៀបធៀបទៅនឹងថ្ងៃសៅរ៍ សប្តាហ៍មុន ដែលមានត្រឹមជិត៥ម៉ឺននាក់ប៉ុណ្ណោះ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្នើឱ្យ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្រូវបង្កើនកម្លាំងយាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ
ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរជាតិនិងអន្តរជាតិមានកំណើនខ្ពស់ ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការបើកឱ្យដំណើរការសាងល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺភ្ញៀវទេសចរ បានធ្វើដំណើរតាមផ្លូវល្បឿនលឿនមកកាន់ខេត្តព្រះសីហនុមានការកើនឡើងពិសេសនៅចុងសប្តាហ៍។ «ដូចនេះខ្ញុំស្នើសុំឱ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្រូវបង្កើនកម្លាំងយាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចររបស់យើង»៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


