ព័ត៌មានជាតិ
ស្ថានីយប្រេង ឧស្ម័ន និងថាមពលជាង ៣០០កន្លែង កំពុងដំណើរការ នៅខេត្តព្រៃវែង
បច្ចុប្បន្នខេត្តព្រៃវែង មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន កំពុងដំណើរការប្រមាណ ៣៣៧ កន្លែង។

ស្ថានីយទាំងនោះរួមមាន៖ ស្ថានីយប្រេងឥន្ធនៈមានចំនួន៣១៦ ស្ថានីយ, ស្ថានីយឧស្ម័នមានចំនួន០២ ស្ថានីយ, ស្ថានីយរួមប្រេង និងឧស្ម័ន មានចំនួន ១៩ ស្ថានីយ។ ក្នុងនោះស្ថានីយបានដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយអនុញ្ញាតដំណើរការមានចំនួន ២៧០ស្ថានីយ ស្មើនឹង ៨០.១១%។
បើតាមរបាយការណ៍របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង បានបង្ហាញថា ស្ថិតិអាជីវកម្មហ្គាសខ្នាតតូចដែលមន្ទីរស្រង់បាន មានចំនួន ៥២មូលដ្ឋាន។ សមិទ្ធផលការងារវិស័យថាមពល ក្រុមហ៊ុនវិនិយោគអគ្គិសនីក្នុងខេត្តមានចំនួន ៣០ ក្រុមហ៊ុន/សេវាករ ដែលមានអាជ្ញាបណ្ណគ្របដណ្តប់ចំនួន ៩៩.៩១% នៃភូមិសរុប។
គិតត្រឹមឆ្នាំ ២០២១ ខ្នងផ្ទះប្រជាជន ដែលមានអគ្គិសនីប្រើប្រាស់ មានចំនួន ២២៨,៧៨២ខ្នង ស្មើនឹង៩០.៣% នៃខ្នងផ្ទះសរុប។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិស័យរ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃ។ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ផ្ទះ ប្រមាណជាង ៩៥%។
លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា មន្ទីររ៉ែ និងថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួល បានអាជ្ញាបណ្ណក្នុងការប្រកបមុខរបរអាជីវកម្ម របស់ខ្លួនត្រឹមត្រូវទៅតាមច្បាប់ ដែលបានកំណត់៕ អត្ថបទ៖ សៅគ្រី


-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


