ព័ត៌មានជាតិ
ក្រសួងចំនួនពីររួមគ្នាអំពាវនាវរោងចក្រសហគ្រាសប្រើប្រាស់ហត្ថពលកម្មបរទេស ចូលរួមសហការទប់ស្កាត់ការជួញដូរមនុស្ស
ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំកម្ពុជា ចូលរួមសហការទប់ស្កាត់ការជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អប្រសើរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ ចុះកាលពីយប់ថ្ងៃទី ២១ តុលា បានឲ្យដឹងថា ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់ កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមគោលការណ៍របស់រាជរដ្ឋាភិបាល វិធានការនានារបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដោយយោងតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីអន្តោប្រវេសន៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងផ្អែកតាមស្ថានភាពជាក់ស្ដែង ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួងលេខ ៥១៧៥ ប្រក ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យ តាមដាន និងជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស ហើយគណៈកម្មការអន្តរក្រសួងនេះ បានដាក់ចេញនូវផែនការអនុវត្តការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០០៥ ផ.ក/អ.អ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា ដើម្បីគណៈកម្មការអន្តរក្រសួងនេះ អនុវត្តផែនការអនុវត្តរបស់ខ្លួនទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា មានការពាក់ព័ន្ធ សូមផ្ដល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ ស្តីពីបង្ហាញលទ្ធផល នៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូង នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគប់ទម្រង់ នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស បានឲ្យដឹងថា ក្រុមការងារសមត្ថកិច្ចបានសហការចុះត្រួតពិនិត្យជនបរទេសនៅលើទីតាំងចំនួន ១០ ក្នុងខេត្តព្រះសីហនុ មានជនបរទេសចំនួន ២៧៦០ នាក់ មាន ១៤ ជនជាតិ ក្នុងនោះជនបរទេសមានលិខិតឆ្លងដែនត្រឹមត្រូវចំនួន ១៩៤៦ នាក់ គ្មានប័ណ្ណការងារចំនួន ១៥១២ នាក់ ព្រមទាំងបានផាកពិន័យមុនអនុញ្ញាតឲ្យចាកចេញពីទីតាំងក្រុមហ៊ុន។
ក្រុមការងារបានរៀបចំបែបបទបណ្ដេញចេញចំនួន ៦៨៥ នាក់ មាន ១០ សញ្ជាតិ និងកំពុងស្នាក់នៅក្នុងទីស្នាក់ការត្រៀមដេញចេញចំនួន ៩២០ នាក់ មាន ២៣ សញ្ជាតិ។
ទន្ទឹមនេះក្រុមការងារបានចុះធ្វើអធិការកិច្ចហត្ថកម្មពលកម្មបរទេសលើគោលដៅចំនួន ១៦ មានពលករបរទេសចំនួន ២២៥៤ នាក់ ស្រី ៣៣៤ នាក់ ក្នុងនោះគ្មានប័ណ្ណការងារ ១៥៦៣ នាក់ មាន ១១ សញ្ជាតិ និងបានធ្វើការផាកពិន័យតាមច្បាប់ជាធរមាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


