ព័ត៌មានជាតិ
លោក ឃួង ស្រេង នាំយកពូជស្រូវ និងអង្ករ របស់សម្ដេចតេជោ ចែកជូនពលរដ្ឋ៤២គ្រួសារនៅសង្កាត់បឹងធំ
ពូជស្រូវជាង៤តោន អង្ករ និងមីមួយចំនួនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន៤២គ្រួសារ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអោយពួកគាត់បានបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវស្រែរបស់ពួកគាត់ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់នារដូវវស្សាកន្លងនេះ។

ពិធីចែកពូជស្រូវ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអោយដឹងថា នៅខណ្ឌកំបូលមានផ្ទៃដីសម្រាប់ធ្វើកសិកម្មមានចំនួន២០៥២ហិកតា ហើយក្នុងចំនួននេះផ្ទៃដីសម្រាប់ធ្វើស្រែមានចំនួន៥៤០ហិកតា ។ ក្នុងចំណោមផ្ទៃដីធ្វើស្រែចំនួន៥៤០ហិកតានេះត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀងចំនួន៣៤ហិកតា ស្មើនឹង៤២គ្រួសារ ស្មើនឹង២ភូមិ នោះគឺភូមិខ្ចៅ និងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេចជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាកទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវអង្ករ និងមីមួយចំនួនជូនប្រជាពលរដ្ឋនៅសង្កាត់បឹងធំនេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។

អំណោយដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម, អង្ករ១បាវនិងមី១កេស។ លោក ឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


