ព័ត៌មានជាតិ
នៅភ្នំពេញ មានមនុស្សចាស់អាយុចាប់ពី ៦១ ឆ្នាំឡើងមានជាង ១៣ ម៉ឺននាក់
យោងតាមទិន្ន័យរបស់មន្ទីរផែនការរាជធានីភ្នំពេញឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញមានមនុស្សវ័យចាស់ចាប់ពីអាយុ ៦១ ឆ្នាំឡើងទៅមានចំនួន ១៣៣ ៣៦៣ នាក់ នៃប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ ថ្លែងចូលរួមក្នុងទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២២ថា មនុស្សចាស់មានគុណចំពោះជាតិមាតុភូមិយ៉ាងធំធេង ដែលបានចូលរួមក្នុងកសាងប្រទេសជាតិពីចំណុចសូន្យរហូតមានការអភិវឌ្ឍន៍រីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងដូច្នេះថា លោកយាយលោកតាគឺជាឃ្លាំងចំណេះដឹងនិងបទពិសោធន៏ដ៏មហាសាល។
ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មនុស្សចាស់ ពិសេសចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦តុលានេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតាមកពីតាមបណ្តាខណ្ឌ និងមន្ទីរក្នុងរាជធានីភ្នំពេញចំនួន ៥២៥ នាក់ព្រមទាំងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនលោកយាយ លោកតានាឱកាសនោះផងដែរ។
ចំពោះអំណោយសម្តេចតេជោ ដែលគ្រគល់ជូនលោកយាយលោកតាទាំង៥២៥នាក់ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ ១យួរ,ទឹកត្រី ឬទឹកស៊ីអ៊ីវ៦ដប,ទឹកសុទ្ធ១កេស,ប្រេងឆា២ដប,មី១កេស និងថវិកា ៥ម៉ឺនរៀល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


